សាមគ្គីភាព និងឯកភាព គឺជាមូលដ្ឋានគ្រីះ នៃមហាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា (Video Inside)

អត្ថបទដោយ៖
Apsara Net

ក្រុមធ្វើនយោបាយប្រឆាំង បានប្រើសេណារីយ៉ូដដែលៗ ព្យាយាមរារាំងកង់ប្រវត្តិសាស្ត្រជាតិ ក្នុងដំណាក់កាលដែលពលរដ្ឋខ្មែរដ៏ច្រើនលើសលុប បានគាំទ្រក្រុមយុវជន នៃទំពាំងស្នងឫស្សី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណ្ណត្តិថ្មី។ ក្រុមធ្វើនយោបាយប្រឆាំង បានប្រើឧបាយកលញុះញង់ បង្កើតនូវព័ត៌មានមិនពិត នូវអ្វីដែលពួកគេ និយាយថាមានភាពប្រេះស្រាំនៅរង្វង់ផ្ទៃក្នុង ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពួកគេមិនអាចទប់ជាប់ និងអាចរារាំងបាននូវកង់នៃប្រវត្តិសាស្ត្រជាតិ ដែលគាំទ្រក្រុមយុវជនបន្តវេន ក្រោមការដឹកនាំរបស់ឯកឧត្តម «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត បានឡើយ។ អប្សរាណិតមានបទវិចារណកថាមួយ ក្រោយចំណងជើងថា សាមគ្គីភាព និងឯកភាព គឺជាមូលដ្ឋានគ្រឹះ នៃមហាជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា

ads banner