រដ្ឋបាលលោក Joe Biden ស្នើសុំសភានូវកញ្ចប់ជំនួយការពារជាតិក្នុងគ្រាអាសន្នទំហំជាង ១៣ពាន់លានដុល្លារបន្ថែមទៅកាន់អ៊ុយក្រែន
អត្ថបទដោយ៖
AMS OneMinute
និង៨ពាន់លានដុល្លារសម្រាប់បុព្វហេតុមនុស្សធម៌ រហូតដល់ដំណាច់ឆ្នាំ។ នេះគឺជាការបញ្ចេញសាច់ប្រាក់ដ៏ធំសម្បើមមួយថ្មីទៀត ខណៈសង្គ្រាមអ៊ុយក្រែនបន្តអូសបន្លាយ។
កញ្ចប់ថវិកាដែលស្នើសុំទៅសភា ក៏រាប់បញ្ចូលលុយ ១២ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមកញ្ចប់ថវិកាប្រយុទ្ធប្រឆាំងគ្រោះធម្មជាតិ និងសម្រាប់ប្រតិបត្តិការនៅព្រំប្រទល់ជាប់ប្រទេសម៉ិចស៊ិច – CBS News
#ams1minute