ស្ថានទូតឥណ្ឌាប្រារព្ធខូប៧៧ឆ្នាំទិវាឯករាជ្យជាតិ (Video Inside)

ស្ថានទូតឥណ្ឌាបានប្រារព្ធខួប៧៧ឆ្នាំនៃទិវាឯករាជ្យជាតិរបស់ខ្លួន ដោយមានការចូលរួមយ៉ាងអ៊ឹកអធិកពីមន្ត្រីកម្ពុជា និងពលរដ្ឋឥណ្ឌា ដែលរស់នៅក្នុងប្រទេសកម្ពុជា។

ប្រទេសឥណ្ឌា ពីអតីតកាលបានស្ថិតក្រោមអាណានិគមនិមប្រទេសអង់គ្លេស។ ឥណ្ឌាបានទទួលឯករាជ្យរបស់ខ្លួនមកវិញនាថ្ងៃទី១៥ សីហា ឆ្នាំ១៩៤៧។ ខួបនៃទិវាឯករាជ្យជាតិឥណ្ឌាសម្រាប់ឆ្នាំ២០២៣ លើទឹកដីកម្ពុជានេះ បានរៀបចំធ្វើនារសៀលថ្ងៃទី១៥សីហា ក្នុងបរិវេណសណ្ឋាគារ Hyatt ភ្នំពេញ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ , ឯកអគ្គរាជទូតឥណ្ឌា, បណ្តាអង្គទូត នៃប្រទេសនានាជាមិត្តបានអញ្ជើញចូលរួម។ ឯកអគ្គរដ្ឋទូតឥណ្ឌាលោកស្រីបណ្ឌិត ទេវីយ៉ានី ខូប្រាហ្គាឌី Devyani Khobragade បានថ្លែង រំលឹកនូវប្រវត្តិពាក់ព័ន្ធនឹងការទទួលបានឯករាជ្យ និងបានលើកឡើងជុំវិញសមិទ្ធិផលនានា ដែលបានបង្ហាញអំពីទំនាក់ទំនងទ្វេភាគីកម្រិតខ្ពស់ រវាងប្រទេសឥណ្ឌា និងកម្ពុជា។

ads banner