រថយន្ដពិនិត្យសុខភាពចល័តចំនួន ១៤គ្រឿងប្រគល់ជូនកាកបាទក្រហម (Video Inside)

រថយន្ដពិនិត្យសុខភាពចល័តចំនួន ១៤គ្រឿងពីក្រុមហ៊ុន Thaco agriculture ត្រូវបានផ្តល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ចំនួន ១២ខេត្ត ដើម្បីជំរុញការងារមនុស្សធម៌កាន់តែប្រសើរ។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានៅថ្ងៃទី១៥សីហា។

រថយន្តទាំង១៤គ្រឿងនោះ នឹងត្រូវផ្តល់ទៅសាខាចំនួន១២ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងនោះរួមមាន សាខាខេត្តរតនគិរី ទទួលបាន២គ្រឿង, ក្រចេះ ២គ្រឿង មណ្ឌលគិរី ១គ្រឿង, ព្រះវិហារ ១គ្រឿង, ស្ទឹងត្រែង ១គ្រឿង, ប៉ៃលិនរថយន្តមួយ ១គ្រឿង និងម៉ូតូអាគុយ ២គ្រឿង, បន្ទាយមានជ័យ ១គ្រឿង, កំពង់ធំ ១គ្រឿង, កំពង់ឆ្នាំង ១គ្រឿង, ត្បូងឃ្មុំ ១គ្រឿង, កំពង់ស្ពឺ ១គ្រឿង, និងកោះកុង ១គ្រឿង»។

ads banner