នាយករដ្ឋមន្ត្រីតែងតាំង ប្រឆាំងនឹងសំណើដាំដើមកញ្ឆា (Video Inside)

នាយករដ្ឋមន្ត្រីតែងតាំង នៃប្រទេសកម្ពុជា «កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត បានថ្លែងថាលោកមិនគាំទ្រនូវការស្នើណាមួយ ដែលចង់ឱ្យមានការដាំដើមកញ្ឆាជាដំណាំស្របច្បាប់ឡើយ។

ដំណាំកញ្ឆា បើទោះបីជាមានប្រទេសលើសកលលោកតិចតួចខ្លះ ជាពិសេសក្នុងទ្វីបអាមេរិកខាងត្បូង និងក្នុងអាស៊ី បានចាត់ទុកថាជាដំណាំស្របច្បាប់ ប៉ុន្តែចំពោះកម្ពុជា កញ្ឆា គឺជាគ្រឿងញៀន ដែលច្បាប់បានហាមឃាត់។

«កិត្តិទេសាភិបាលបណ្ឌិត» ហ៊ុន ម៉ាណែត ក្នុងប្រសាសន៍ថ្លែងជាសាធារណៈមួយ ដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី១៦សីហា បានថ្លែងថាលោកមិនគាំទ្រនូវការដាំដំណាំកញ្ឆានេះឡើយ។

ដំណាំកញ្ឆា គឺជាដំណាំមួយដែលប្រទេសមួយចំនួនក្នុងអាស៊ាន បានរារាំងទប់ស្កាត់យ៉ាងខ្លាំងក្លាដូចជាប្រទេសសឹង្ហបុរីនោះជាដើម។ ក្នុងប្រទេសសឹង្ហបុរី ការជួញដូរកញ្ឆាទម្ងន់ជាង ៥០០ក្រាមឡើងទៅនឹងត្រូវទទួលទោសដល់ប្រហារជីវិត។

ads banner