រថយន្តម៉ូឌែលថ្មី GAC EMKOO សម្ភោធជាផ្លូវការ នៅទីផ្សារប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន THH Import Export Co., Ltd បានប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការរថយន្ត GAC EMKOO (ជី អេ ស៊ី អ៊ឹមឃូ) ដែលជារថយន្តម៉ូឌែលថ្មីរបស់ GAC MOTOR មានរចនាលំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ ទំនើបថ្មី ដើម្បីបំពេញតម្រូវការទីផ្សាររបស់អតិថិជនកម្ពុជា។

លោក តាំង រីដា ប្រធានផ្នែកលក់រថយន្ត ក្រុមហ៊ុន GAC MOTOR Camobodia បានមានប្រសាសន៍ថា ការដាក់សម្ពោធនេះ ដោយសង្កេតឃើញថារថយន្ត GAC ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដូច្នេះក្រុមហ៊ុន បានសម្រេចចិត្តនាំចូលរថយន្តថ្មីមួយម៉ូឌែលទៀត ដែលជារថយន្តប្រភេទ SUV ទំនើបបែបអនាគតគឺ GAC EMKOO (ជី អេ ស៊ី អ៊ឹមឃូ) ដើម្បីបំពេញតម្រូវការ ទីផ្សារកម្ពុជា។ ប្រធានផ្នែកលក់ បន្តថា រថយន្ត GAC EMKOO នេះត្រូវបាននាំចូលដោយក្រុមហ៊ុន THH Import Export Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុនក្នុងស្រុក និងទទួលសិទ្ធិចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក GAC ផ្តាច់មុខតែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន GAC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសចិន។

គួរបញ្ជាក់ថា រថយន្ត EMKOO ជាប្រភេទរថយន្ត SUV ខ្នាតតូចបែបស្ព័រ មានលក្ខណៈពិសេសដែលរចនាឡើងជាមួយរូបរាងថ្មីប្លែក លំនាំតាមរថយន្តបែបវិទ្យាសាស្ត្រ សក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។ ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី បានផលិត នៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈ ធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងប្រណិតភាព៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner