បែកធ្លាយ!មេក្លោងបាតុកម្មនៅកូរ៉េនិងជប៉ុនម្សិលមិញ រៀបចំបាតុកម្មប្រមូលលុយ
ក្រុមបាតុករដែលចូលរួមបាតុកម្មនៅកូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃទី២០ ខែសីហាម្សិលមិញ គឺជាបាតុកម្មដើម្បីប្រមូលថវិកាចិញ្ចឹមមេបាតុករ និងគ្នីគ្នា ខណៈដែលនៅកូរ៉ខាងត្បូងប្រមូលបាន៥០០ដុល្លារ។
ពលរដ្ឋខ្មែរម្នាក់ដែលនៅកូរ៉េខាងត្បូងដែលបានចូលរួមបាតុកម្មកាលពីម្សិលមិញ បានបញ្ជាក់ថា មេបាតុករ និងគ្នីគ្នាបានរៀបចំការប្រមូលថវិកា ប៉ុន្តែប្រើលេសបោកបញ្ឆោតអ្នកចូលរួមថាដើម្បីប្រទេសជាតិ និងការពារសិទ្ធិរបស់ពលករ និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ អ្នកចូលរួមបាតុកម្មម្នាក់ដែលដែលសុំមិនបញ្ចេញឈ្មោះក្រោមរូបភាពសុវត្ថិភាព បានបង្ហោះសាវីដេរអូមកអ្នកសារព័ត៌មានថា បាតុកម្មរបស់បក្សប្រឆាំង គឺជាការប្រមូលថវិកាសម្រាប់ទុកឱ្យមេក្រុមបាតុករប្រើប្រាស់ផ្ទាល់ខ្លួន និងគ្នីគ្នាតែប៉ុណ្ណោះ ដោយមានអ្នកជំនិតម្នាក់ដើរគោះលុយពីអ្នកចូលរួម។ លោកបានអះអាងថា បានប្រមាណ៥០០ដុល្លារ។ ជាមួយហេតុផលជាតិ និងមាតុភូមិ លោក និងគ្នីគ្នាដែលខំធ្វើដំណើររាប់ម៉ោងពីតំបន់ផ្សេងមកសេអូល ដើម្បីចូលរួម ប៉ុន្តែនៅពេលឃើញមានការអំពាវនាវឱ្យចូលលុយដូចនេះ មានមនុស្សជាច្រើនសិបនាក់បានបដិសេធមិនចូលរួមបាតុកម្មវិញ។
សូមបញ្ជាក់ថា ក្រុមចលនាប្រឆាំងនៅកូរ៉េខាងត្បូង និងជប៉ុនម្សិលមិញ បានរៀបចំដឹកនាំបាតុកម្មដែលមានមនុស្សប្រមាណ១០០នាក់ចូលរួមក្រោមលេសថា ការពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស និងប្រឆាំងការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែមែនទែនទៅវាគ្រាន់តែជាវិធីសាស្ត្រប្រមូលថវិកាប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ពលរដ្ឋខ្មែរដែលនៅជប៉ុន និងកូរ៉េខាងត្បូងចំនួន២រូប ក៏បានបញ្ជាក់ដូចគ្នាថា ការប្រមូលថវិកានេះ មិនមែនជាលើកទី១របស់ក្រុមប្រឆាំងនៅកូរ៉េ និងជប៉ុននោះទេ។ លោកស្រី ស្រេង វួចនី ពាណិជ្ជករខ្មែរនៅកូរ៉េខាងត្បូង និងកញ្ញា ខោ សុផាន់ណារ៉ា ហៅ ស្រីពេជ្រ ជាអ្នកបកប្រែភាសាឱ្យពលករខ្មែរនៅក្រុមហ៊ុនរបស់ប្រទេសជប៉ុន បានលើកឡើងព្រមគ្នាថា សម្រាប់អ្នកនៅកម្ពុជាមិនដឹងទេថា ក្រុមប្រឆាំងតែងតែយកការធ្វើបាតុកម្មនេះ គឺជាការប្រមូលថវិកាដើម្បីប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួន ហើយក្រៅពីនេះ ក្រុមប្រឆាំងតែងតែប្រឌិតរឿងផ្សេងៗដើម្បីជាលេសបោកប្រាស់ពលករខ្មែរ និងពលរដ្ឋខ្មែរនៅជប៉ុន និងកូរ៉េ៕
ដោយ៖ពលជ័យ