ឯកឧត្តម អ៊ុច វ៉ាន់ថា ៖ សិក្ខាកាមចំនួន ១៤៤នាក់ បានចូលរួមវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ទូទៅ វិស្វកម្ម កងទ័ពជើងគោក

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តតាកែវ)៖ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅរបស់វិស្វកម្ម កងទ័ពជើងគោក ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺននេះពិតជាបានលើកកម្ពស់ធនធានមនុស្ស បង្កើនសមត្ថភាព ចំណេះដឹង ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ធ្វើឲ្យយោធិនម្នាក់ៗយល់ច្បាស់លើជំនាញវិស្វកម្មបន្ថែម ដល់យោធិន លើរបៀបប្រើប្រាស់ម៉ាស៊ីនវាស់ស្ទង់(TOPO)ដើម្បីពង្រឹងចំណេះ និង បង្កើនសមត្ថភាពសម្រាប់អនុវត្តន៍ភារកិច្ចស្នូលរបស់ជំនាញវិស្វកម្ម ពិសេសការងារស្ថាបនាផ្លូវ ស្ពាន និងសំណង់ដោះទឹកគ្រប់ប្រភេទ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងស្របតាមបទដ្ឋានបច្ចេកទេសរបស់អន្តរក្រសួងដែលបានកំណត់ ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ញាការដ្ឋានវិស្វកម្ម បានបន្តថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅវិស្វកម្ម បានចូលរួមចំណែកអភិវឌ្ឍន៍កាន់តែប្រសើរឡើងនូវបែបបទបំពេញការងារជំនាញវិស្វកម្ម ធានាបានលទ្ធផលជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្របតាមបច្ចេកវិទ្យានាសម័យថ្មី ពិសេសឲ្យយោធិនឱ្យយល់ពីតម្លៃនូវរាល់គ្រឿងបំពាក់ មធ្យោបាយដឹកជញ្ជូន គ្រឿងចក្រ របស់អង្គភាពនិងរដ្ឋបានបំពាក់ ចេះជួសជុល ថែទាំ គ្រប់គ្រង និងសម្អាតឱ្យបានស្អាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនូវរាល់រថយន្ត គ្រឿងចក្រ ដែលខ្លួនកំពុងប្រើប្រាស់ ព្រមទាំងយល់ច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបររថយន្ត ឱ្យបានយល់ គោរពឱ្យបាន ខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីធានាបានការបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមាន សុខសុវត្ថិភាព ។

ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានផ្តាំផ្ញើរដល់សិក្ខាកាម ត្រូវខិតខំរៀនសូត្រក្រេបជញ្ជក់យកវំណេះដឹង ចំណេះធ្វើ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ត្រូវខិតខំព្យាយាមស្រាវជ្រាវឯកសារបន្ថែម គោរពវិន័យ និងពេលវេលារៀនសូត្រ ។ គ្រូយោធាចារ្យត្រូវរិៈរកមធ្យោបាយផ្ទេរចំណេះដឹងដល់សិក្ខាកាម សង្ឃឹមថាពេលបញ្ចប់ទទួលបានលទ្ធផលល្អ ៕

តាមរបាយការណ៍ វគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅរបស់វិស្វកម្ម កងទ័ពជើងគោកឆ្នាំ២០២៣ សិក្សារយៈពេល ៤៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួមរៀនសូត្រចំនួន ១៤៤នាក់ ក្រុមការងារគ្រប់គ្រង និងសម្របសម្រួលចំនួន ១៤នាក់ (ចែកជា ០៤ក្រុម) គ្រូឧទ្ទេសនាមចំនួន ១១នាក់ ។ សិក្សាមេរៀនរួមមាន អប់រំចិត្តសាស្ត ,សណ្ដាប់ធ្នាប់ជួរទ័ព, ចរាចរណ៍ផ្លូវគោក ,ជួសជុលថែទាំរថយន្ត+គ្រឿងចក្រ • ការប្រើប្រាស់ម៉ាស៊ីនវាស់ស្ទង់(TOPO) ៕

ប្រភព ៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner