AEAS នឹងរៀបចំពិពណ៌ពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ដើម្បីស្វែងយល់ពីតម្រូវការនិងឱកាសរបស់សិស្សានុសិស្សកម្ពុជា សម្រាប់ការសិក្សានៅបរទេស

(ភ្នំពេញ)៖ AEAS នឹងរៀបចំពិពណ៌នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ដើម្បីស្វែងយល់ពីតម្រូវការនិងឱកាសរបស់សិស្សានុសិស្សកម្ពុជា សម្រាប់ការសិក្សានៅបរទេស ។
ក្នុងអំឡុងពេលកម្មវិធីនេះ លោកអ្នកនឹងទទួលបានព័ត៍មានបន្ថែមទាក់ទងអំពីប្រទេសអូស្ត្រាលី ដែលជាជម្រើសដ៏ពិសេសសម្រាប់ការសិក្សានៅបរទេស។ ជួបជាមួយអ្នកតំណាងមកពីសាលា ដែលនឹងផ្តល់ព័ត៌មានដ៏ទូលំទូលាយអំពីកម្មវិធីសិក្សារបស់សាលានៅអូស្ត្រាលី ស្តង់ដារនៃការអប់រំ ការចំណាយលើការសិក្សានៅបរទេស និងផ្លូវអនាគតដ៏ល្អដែលវិញ្ញាបនបត្រវិទ្យាល័យអូស្ត្រាលីផ្តល់ជូន ដែលនឹងនាំសិស្សានុសិស្សទៅកាន់សាកលវិទ្យាល័យល្បីៗទូទាំងពិភពលោក។

AEAS ផ្តល់ទំនុកចិត្ត នឹងចែករំលែកព័ត៌មានសំខាន់ៗអំពីការធ្វើតេស្ត ការជ្រើសរើសសាលារៀន កម្រិតឆ្នាំសិក្សាដែលសមស្រប និងជំនាញភាសាអង់គ្លេស។ ស្វែងយល់អំពីការធ្វើតេស្ត AEAS និងភាពងាយស្រួលក្នុងការចុះឈ្មោះចូលរៀនសាលានាៗ ។
ក្នុងថ្ងៃពិពណ៌ប្អូនៗសិស្សានុសិស្សកម្ពុជា នឹងជួបជាមួយសាលាឯកជនកំពូលៗ និងស្វែងយល់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់សាលានីមួយៗ ហើយលោកអ្នកក៏អាចស្វែងយល់បន្ថែមអំពីប្រភេទសាលា ក៏ដូចជាជម្រើសកន្លែងស្នាក់នៅផ្សេងៗ ។

សាលានៅប្រទេសអូស្ត្រាលីដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៌នេះរួមមាន មហាវិទ្យាល័យ Beaconhills (VIC), មហាវិទ្យាល័យ John Paul International College (QLD), Melbourne Girls Grammar (VIC), PLC Sydney (NSW), សាលា St. Paul (QLD), សាលា St. Stephen (WIA) និងមហាវិទ្យាល័យ Wesley (VIC) ។
នៅពេលនិយាយអំពីសុខុមាលភាពរបស់កូនលោកអ្នក ប្រទេសអូស្ត្រាលីគឺជាកន្លែងដ៏ល្អសម្រាប់សិស្សអន្តរជាតិ។ លោកអ្នកនឹងអស់ការព្រួយបារម្មណ៍ ថាកូនៗរបស់អ្នកនឹងទទួលបានការមើលថែ និងគាំទ្រយ៉ាងដិតដល់ក្នុងដំណើរការសិក្សារបស់ពួកគេ។ បន្ថែមពីនេះទៅទៀត លោកអ្នកអាចស្វែងយល់បន្ថែមអំពីថ្លៃសិក្សាដែលសមស្របទៅនឹងតម្រូវការនិងថវិការរបស់អ្នក។

ប្រព័ន្ធអប់រំរបស់សាលានៅប្រទេសអូស្ត្រាលី មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកដោយសារភាពល្អឥតខ្ចោះ ដោយក្នុងនោះរួមមាន គ្រូបង្រៀនដ៏ឆ្នើម កម្មវិធីសិក្សាដ៏ល្អ បច្ចេកវិទ្យាទំនើប និងសម្ភារៈទំនើបៗ ដែលបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរ។

សិស្សានុសិស្សអាចជ្រើសរើសប្រភេទនៃការអប់រំ រួមទាំងបរិញ្ញាបត្រអន្តរជាតិ (IB) វិញ្ញាបនបត្រពីប្រទេសអូស្ត្រាលី និងជម្រើសនៃការអប់រំវិជ្ជាជីវៈផ្សេងៗ។ និស្សិតអន្តរជាតិទទួលបានការគាំទ្រយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងជំនាញសិក្សាសំខាន់ៗ ដោយធានាបាននូវភាពជោគជ័យរបស់ពួកគេនៅក្នុងពិភពសាកលភាវូបនីយកម្ម។ លើសពីនេះទៀត ការផ្តល់ជំនួយប្រឹក្សានឹងជួយសិស្សក្នុងការជ្រើសរើសឱកាសការងារដ៏ល្អបំផុតនាពេលអនាគត ។


ប្រសិនបើអ្នកចាប់អារម្មណ៍រាល់នូវអ្វីដែលសាលានៅប្រទេសអូស្ត្រាលីផ្តល់ជូន សូមកុំខកខានឱកាសចូលរួមការតាំងពិពណ៍ព័ត៍មានអំពីសាលានៅប្រទែសអូស្ត្រាលី។ ដើម្បីរក្សាកន្លែងរបស់អ្នក សូមចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍តាមរយៈតំណ link : https://exhibitions.aeas.com.au/kh/?fbclid=IwAR2sLXHRkiMha__W3wseigx4Y6myjz7jMBijPE4zJVtSJX4UKt1fHJif13s នេះ។

សូមបញ្ជាក់ថា AEAS គឺជាអ្នកផ្តល់សេវាវាយតម្លៃការអប់រំឈានមុខគេដល់សិស្សអន្តរជាតិ និងសាលារៀន ។ ការធ្វើតេស្ត AEAS ត្រូវបានផ្តល់តម្លៃខ្ពស់ដោយសាលាឈានមុខគេជាច្រើននៅប្រទេសអូស្ត្រាលី ព្រោះវាជាការធ្វើតេស្តយូរជាងគេ និងគួរឱ្យទុកចិត្តបំផុត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់សិស្សអន្តរជាតិ។ វគ្គសិក្សាត្រៀមរបស់ AEAS ជួយសិស្សានុសិស្សក្នុងការត្រៀមសម្រាប់ការធ្វើតេស្ត និងការសម្របខ្លួនទៅនឹងបញ្ហានាៗនៅថ្នាក់រៀន។ AEAS ក៏ផ្តល់ឱ្យសាលារៀននូវការគាំទ្រផ្នែកទីផ្សារ ដែលក្នុងនោះមានព្រឹត្តិការណ៍នាៗ ក៏ដូចជាគំនិតផ្តួចផ្តើមគាំទ្រការអប់រំលំដាប់អន្តរជាតិ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner