រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គ លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៤

(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក បានបើកកិច្ចប្រជុំក្រោម អធិបតី ភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា ដើម្បីពិភាក្សា និង អនុម័តលើរបៀបវារៈចំនួន៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្ត សម័យប្រជុំ រដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។

របៀបវារៈទាំង៤ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកយកមកធ្វើការ ពិភាក្សា និងអនុម័ត ទទួលបាននូវលទ្ធផលដូចខាងក្រោម៖
១- អង្គប្រជុំបានអនុម័តឯកភាព លើសំណើសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជាចំនួន ២៩រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ ការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង ២៩រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។
២- អង្គប្រជុំបានអនុម័តលើរបាយការណ៍ ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន១រូប សម្រាប់ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។ ដោយ ហេង សម្បត្តិ
៣- អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖

  • ឯកឧត្តម ឃុត ចាន់ដារ៉ា អាយុ ៤២ឆ្នាំ
    • ឯកឧត្តម ម៉ាត់ សេត អាយុ ៤២ឆ្នាំ
    • ឯកឧត្តម សេង ញ៉ក់ អាយុ ៤៣ឆ្នាំ
      ៤- អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹក ដែលមានរបៀបវារៈដូចខាងក្រោម៖
      ៤-១. ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។
      ៤-២. ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner