លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅជួបជាមួយប្រជាពលរដ្ឋនៅព្រែកថ្មី (មានវីដេអូ)
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធកិច្ចការមូលដ្ឋាននៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ,លោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីក្តាប់សភាពការណ៍សតិអារម្មណ៍និងពង្រឹងការងារសន្តិសុខ ស្របទៅតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ។

ជាមួយគ្នានោះប្រជាពលរដ្ឋបានសម្តែងពីក្តីរីករាយសប្បាយចិត្តនិងមានភាពកក់ក្តៅពេលដែលថ្នាក់ដឹកនាំចុះមកពិនិត្យស្ថានភាពនៃការរស់នៅរបស់ពួកគាត់ ហើយពួកគាត់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសង្កាត់ខណ្ឌ ជាពិសេសលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលតែងតែចុះជួបនិងដោះស្រាយផ្ទាល់ជាមួយប្រជាពលរដ្ឋ ៕

ដោយ ៖ សណ្តោស និង ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។