នាយករដ្ឋមន្ត្រីបណ្ឌិត ហ៊ុន ម៉ាណែត គ្រោងអញ្ជើញជួបកម្មករជិត២ម៉ឺននាក់នៅក្រុងតាខ្មៅ (Video Inside)
នាយករដ្ឋមន្រ្តីកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត គ្រោងនឹងជួបសំណេះសំណាលជាមួយកម្មករ ប្រមាណជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅវេលាថ្ងៃទី១កញ្ញានេះ។
ដំណើរជួបសំណេះសំណាលជាមួយកម្មកររោងចក្រវេលាថ្ងៃសុក្រនេះ គឺជាដំណើរជួបកម្មករតាមរោងចក្រ ជាលើកទី២ហើយ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាពលរដ្ឋបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី ដើម្បីឱ្យបន្តការដឹកនាំប្រទេសកម្ពុជាសម្រាប់អាណ្ណត្តិទី៧របស់រដ្ឋសភា។
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្ឌិត ហេង សួរ បានថ្លែងថា ជំនួបសំណេះសំណាលនាថ្ងៃនេះ មានកម្មករ និយោជិតចូលរួមសរុប ១ម៉ឺន៨ពាន់២៨៩នាក់មក ពីបណ្តារោងចក្រនិងសហគ្រាសចំនួន១៤។
ខេត្តកណ្តាលបច្ចុប្បន្នមានរោងចក្រ និងសហគ្រាសសរុបចំនួន៤៨៣កន្លែង ដែលមានកម្មករនិយោជិតជាង១៥ម៉ឺននាក់ ដែលស្រូបទាញបានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
នយោបាយបង្កើតការងារជូនប្រជាពលរដ្ឋ គឺជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងក្នុងអាណត្តិចាស់ និងអាណត្តិថ្មី។