ថៃនាំចេញអង្ករកើនឡើងជិត ១២ភាគរយក្នុងឆ្នាំនេះ

បាងកក៖ ក្រសួងពាណិជ្ជកម្មថៃ នៅថ្ងៃទី៣១ ខែសីហានេះ បានឱ្យដឹងថា ការនាំចេញអង្កររបស់ថៃចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែសីហា បានកើនឡើង១១.៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនដល់ ៥.២៩លានតោន។

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស លោក រ៉ូណារុង ភូភីផាត បាននិយាយថា ទីផ្សារនាំចេញអង្ករកំពូលរបស់ថៃ គឺប្រទេសឥណ្ឌូណេស៊ី, អ៊ីរ៉ាក់, អាហ្វ្រិកខាងត្បូង, សហរដ្ឋអាមេរិក និងចិន។ លោក រ៉ូណារុង បាននិយាយថា ហ្វីលីពីនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងនាំចូលអង្ករជាមួយថៃ ដែលនឹងលេចចេញជារូបរាងនៅចុងខែក្រោយ។

ប៉ុន្តែលោក រ៉ូណារុង ក៏បានព្រមានផងដែរថា លក្ខខណ្ឌគ្រោះរាំងស្ងួតដែលកើតឡើងដោយបាតុភូតអាកាសធាតុក្តៅ អែលនីណូ នឹងប៉ះពាល់ដល់ផលិតកម្មស្រូវអង្ករនៅឆ្នាំក្រោយនេះ។
តម្លៃអង្ករពិភពលោកបានកើនឡើង បន្ទាប់ពីឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោក បានហាមឃាត់ការនាំចេញអង្ករនៅក្នុងខែកក្កដា ដែលបណ្តាលឱ្យមានការធ្លាក់ចុះ១០លានតោន។

ចំណែកថៃដែលជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោករំពឹងថា នឹងនាំចេញអង្ករចំនួន ៨លានតោននៅក្នុងឆ្នាំនេះ ខណៈដែលមីយ៉ាន់ម៉ាដែលជាប្រទេសនាំចេញអង្ករធំជាងគេទី៥ កាលពីសប្តាហ៍មុននេះបាននិយាយថា ខ្លួនក៏មានផែនការហាមឃាត់ការនាំចេញអង្ករផងដែរ៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner