ឥណ្ឌាបាញ់បង្ហោះយានអវកាសទៅសិក្សាពីព្រះអាទិត្យ

MC.ញូវដែលី៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌាបានឱ្យដឹងនៅថ្ងៃទី២ ខែកញ្ញានេះថា ប្រទេសឥណ្ឌាបានបាញ់បង្ហោះគ្រាប់រ៉ុក្កែតផ្ទុកយានអវកាស សម្រាប់ការធ្វើដំណើររយៈពេល៤ខែ ឆ្ពោះទៅកាន់ព្រះអាទិត្យ។

Read. យានអវកាស Aditya-L1 របស់ប្រទេសឥណ្ឌា ត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់ទីអវកាសនៅម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២ ខែកញ្ញានេះ។ យានអវកាសនេះដែរ ត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពធ្វើដំណើរបានចម្ងាយ ១.៥លានគីឡូម៉ែត្រ ក្នុងរយៈពេល ៤ខែ ដើម្បីអាចទៅដល់គោលដៅ។

បេសកកម្មនេះកំពុងផ្ទុកគ្រឿងឧបករណ៍វិទ្យាសាស្ត្រ ដើម្បីអង្កេតតាមដានស្រទាប់ក្រៅរបស់ព្រះអាទិត្យក្នុងដំណើររយៈពេល ៤ខែ។ ប្រសិនបើជោគជ័យ បេសកកម្មចុងក្រោយរបស់អង្គការសិក្សាស្រាវជ្រាវអវកាសឥណ្ឌា នឹងក្លាយជាបេសកកម្មលើកដំបូងរបស់ប្រទេសអាស៊ី ដែលបានបញ្ជូនយានស្រាវជ្រាវមួយចូលក្នុងគន្លងគោចរជុំវិញព្រះអាទិត្យ។

សូមបញ្ជាក់ថា បេសកកម្មបាញ់បង្ហោះយានអវកាសឆ្ពោះទៅកាន់ស្នូលនៃប្រព័ន្ធព្រះអាទិត្យខាងលើនេះ ត្រូវបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីយានអវកាសមួយរបស់ប្រទេសឥណ្ឌា បានចុះចតដោយជោគជ័យលើព្រះចន្ទ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner