សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ អាស៊ាន នៅទីក្រុងហ្សាការតា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការ អាស៊ាន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃចន្ទ ទី៤ ឆ្នាំកញ្ញា ឆ្នាំ២០២៣ ។

សូមរំលឹកថា គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិ ហើយត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។

អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម មាស សុភ័ណ្ឌ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ផ្ដោតលើការជំរុញចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ដែលជាផែនទីចង្អុលផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

បន្ថែមពីនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏មានការពិភាក្សាដែលផ្ដោតការយកចិត្តទុកដាក់ទៅលើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន ចក្ខុវិស័យវែងឆ្ងាយ នឹងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននៅអាស៊ាន ឆ្នាំ២០៤៥ ផងដែរ ។ នៅក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ កិច្ចព្រមព្រៀងជាឯកឆ័ន ៥ចំណុច ស្ដីពីមីយ៉ាន់ម៉ា, សេចក្ដីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន ហើយថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាទៅលើទស្សនៈវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលជាក្ដីបារម្ភរួមរបស់អាស៊ានផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner