រដ្ឋមន្រ្តីក្រសួងធម្មការ ចាត់ទុកកិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនាកម្ពុជា និងព្រះពុទ្ធសាសនាប៉ាគីស្ថាន កាន់តែរឹងមាំថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តាមរយៈ កិច្ចសហប្រតិបត្តិការរវាងព្រះពុទ្ធសាសនាកម្ពុជា និងព្រះពុទ្ធសាសនាប៉ាគីស្ថាន ជាការរឹតចំនង់មិត្តភាពដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈក្រសួងធម្មការនិងសាសនា លើវិស័យព្រះពុទ្ធសាសនាកម្ពុជា ។ ជាមួយគ្នានោះឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានមានគោលបំនងចង់ចូលក្រាបថ្វាយបង្គំសម្តេចសង្ឃ ក៏ដូចជាចង់ទស្សនកិច្ចនៅសកលវិទ្យាល័យព្រះពុទ្ធសាសនាកម្ពុជាផងដែរ ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ថ្លែងបែបនេះ ក្នុងឪកាសដែល អនុញាតិឲ្យឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសមនឹងសវនាការ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនៅការអបអរសាទរចំពោះឯកឧត្តមបនណ្ឌិត ចាយ បូរិន ដែលត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងដោយទទួលបានការទុកចិត្តពីសំណាក់រដ្ឋាភិបាលកម្ពុជានៅភារកិច្ចថ្មី នាអាណត្តិទី៧នេះ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាពប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនឯកឧត្តម រដ្ឋមន្ត្រីថា ប៉ាគីស្ថានជាប្រទេសកាន់សាសនាឥស្លាម តែក្នុងនោះក៏មាននៅសាសនាព្រះពុទ្ធផងដែរ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានប្រសាសន៏បញ្ជាក់ថា នេះជាលើកដំបូងនៅអាណត្តិទី៧នេះ នៅក្នុងជំនួបរវាងឯកឧត្តម និងឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាពប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដែលឯកឧត្តមកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា តាមរយៈនេះជាការផ្សព្វផ្សាយដ៏ល្អនៅវិស័យព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា ដែលជាសាសនារបស់រដ្ឋ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី រីករាយស្វាគមន៏ចំពោះព្រះសង្ឃខ្មែរដែលនិងទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដោយនេះជាការបង្ហាញនៅសាមគ្គីភាពរបស់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំង២៕ ដោយ ថេត វិចិត្រ +ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner