ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែង លើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ

(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីភាពជោគជ័យខាងនយោបាយការទូត និងការទាញយកផលប្រយោជន៍ សេដ្ឋកិច្ច ជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។

ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖
ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែល ជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជា ក្នុងឆាកតំបន់និងអន្តរជាតិ។
ទី២៖បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហារ អាកប្បកិរិយានិងសីលធម៌ លដ៏ល្អ សមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញ មនុស្សគ្រប់គ្នាឲ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។
ទី៣៖ សមត្ថភាពនិងភាពជឿជាក់លើខ្លួនឯង គឺជាចន្ទល់ដ៏រឹងមាំ ដែលធ្វើឲ្យសម្តេចធិបតី អាចបំពេញបេសកកម្មការទូតបានយ៉ាងល្អ លើសពីការស្មាន សូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។
ទី៤៖ មេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឲ្យឃើញ ពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាព សម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។

ភាពទាក់ទាញទាំងនេះហើយដែលធ្វើឲ្យក្រសែភ្នែករបស់មេដឹកនាំអាស៊ាន ក៏ដូចជាមេដឹកនាំ ផ្សេងទៀត ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំ នៅទីក្រុងហ្សាការតា មិនអាចរំលងពីតារារបស់កម្ពុជាបានឡើយ។ ក្នុងសុន្ទរកថា ថ្លែងក្នុងជំនួបកំពូលអាស៊ាន មេដឹកនាំក្នុងតំបន់ ទាំង អស់សុទ្ធតែសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។

កំឡុងពេលចូលរួមកិច្ចប្រជុំនានានៅហ្សាការតា សម្តេចធិបតី ថ្លែងសុន្ទរកថាដល់ទៅ១២លើក និងបន្ថែមដោយជំនួបទ្វេភាគីចំនួន១៣លើក។ ជាកិច្ចការងារដ៏ច្រើន ប៉ុន្តែ មិនហួសពីសមត្ថ ភាពរបស់ប្រមុខដឹកនាំថ្មី វ័យក្មេងដែលមានឆន្ទៈខ្ពស់និងពោរពេញ ដោយភាពជឿ ជាក់ លើខ្លួនឯងនោះឡើយ។

ចំណែកអ្នកតាមដានព្រឹត្តិការណ៍តាមកញ្ចក់ទូរទស្សន៍ឬបណ្តាញសង្គមឯណេះវិញ ពួកគេ ក៏ចាប់ អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គអវតារថ្មីរបស់សម្តេចតេជោដែរ។ សម្រាប់ជន បរទេស គឺពួកគេចង់ឃើញមុខមាត់និងសមត្ថភាព នាយករដ្ឋមន្ត្រីថ្មីកម្ពុជា ខណៈដែល ពលរដ្ឋខ្មែរ ចង់តាមដានសកម្មភាពមេដឹកនាំថ្មី របស់ខ្លួនដែលទើបតែ ចេញបំពេញ បេសកកម្មលើកដំបូងនៅក្រៅប្រទេស។ សកម្មភាពដ៏លេចធ្លោរបស់សម្តេចធិបតី បានធ្វើ ឲ្យមោទនភាពជាតិផុសឡើង ដោយមិនដឹងខ្លួនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។

តាមរយៈព្រឹត្តិការណ៍នៅហ្សាការតា សាធារណមតិជាតិ និងអន្តរជាតិបានមើលឃើញ យ៉ាង ច្បាស់ពីសមត្ថភាពនិងភាពប៉ិនប្រសប់ របស់អ្នកបន្តវេននាយករដ្ឋមន្ត្រីនៅកម្ពុជា។

សរុបមកវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាតារាថ្មីរបស់ កម្ពុជាដែលរះ យ៉ាង ចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner