ការប្រកួតកីឡាវាយសី សិស្សធម្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ កើនឡើងទាំងការចូលរួម និងសមត្ថភាព

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងប្រាប់ទូរសស្សន៍អប្សរា នាកន្លែងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងអប់រំយុវជន និងកីឡា នៅក្នុងពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី៧ ខែ កញ្ញាថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ មានមន្ទីរអប់រំយុវជននិងកីឡាចំនួន១១ចូលរួម ខណៈដែលឆ្នាំ២០២២កន្លែងទៅមានតែ៨មន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តចូលរួមប៉ុណ្ណោះ។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ការប្រកួតនៅក្នុងឆ្នាំ២០២៣នេះ មានការកើនឡើងទាំងអស់ ក្នុងនោះមន្ទីរអប់រំយុវជននិងកីឡាចូលរួមកើនឡើងចំនួន៣ និងកីឡាករកីឡាការិនីចូលរួមកើនឡើងសមត្ថភាពទ្វេដង ហើយ ឆ្នាំ២០២៤ឆ្នាំក្រោយអាចចំនួនមន្ទីរអប់រំយុវជននិងកីឡា រាជធានីខេត្តចូលរួមប្រកួតប្រជែងក្នុងការប្រកួតសិស្សមធ្យមសិក្សាថ្នាក់ជាតិដដែលនេះនឹងបន្តកើនឡើងជាងនេះទៀត។ ដ្បិតគោលដៅសហព័ន្ធ និង ក្រសួងអប់រំយុវជននិងកីឡាយកការប្រកួតមួយនេះជាការចំរាញ់ជ្រើសរើសយកកីឡាករកីឡាការិនីឆ្នើមៗដែលចេញពីក្លិបរាជធានីខេត្តមកហ្វឹកហាត់ជាជម្រើសជាតិត្រៀមសម្រាប់ការប្រកួតអន្តរជាតិនានានៅក្រៅប្រទេស ពិសេស គឺសម្រួចឆ្ពោះទៅកីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការខាងលើ បានបន្ថែមទៀតថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣នេះ សហព័ន្ធក៏សំឡឹងផ្តោតសំខាន់ខ្លាំងទៅលើកីឡាការិនីដែលមានសមត្ថភាពលេចធ្លោជាច្រើន ដើម្បីជ្រើសរើសយកមកបំប៉នជាជម្រើសជាតិ ត្រៀមសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ខណៈបច្ចុប្បន្ននេះ ចំនួនកីឡាការិនីមានការខ្វះខាតនូវឡើយ ដោយកីឡាការិនីហ្វឹកហាត់កន្លងមកបានចេញទៅធ្វើការងារនៅតាមស្ថាប័នផ្សេងបន្ទាប់ពីពួករៀនចប់។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ សម្រាប់ប្រទេសកីឡាវាយសី ដំណើរការប្រកួតពីថ្ងៃទី៦ដល់ថ្ងៃទី៩ ខែ កញ្ញា មានមន្ទីរអប់រំយុវជននិងកីឡាចូលរួមប្រកួតសរុបចំនួន១១សរុបកីឡាករកីឡាការិនី គ្រូបង្វឹក និងប្រតិភូដឹកនាំចំនួន១១៤នាក់ ធ្វើការប្រកួតលើ៥វិញ្ញសា មានដូចជា ប្រកួតវាយទោលបុរស ប្រកួតវាយទោលនារី ប្រកួតវាយគូបុរស ប្រកួតវាយគូនារី និងប្រកួតវាយគូចម្រុះបុរសនារី៕

រូបភាព ងីម ឆៃហួត អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner