អគ្គលេខាធិការបក្សវៀតណាម ប្រធានគណបក្សប្រជាជនកម្ពុជា និងអគ្គលេខាធិការបក្សឡាវ បានឯកភាពគ្នាក្នុងសភាពការណ៍បច្ចុប្បន្ន
អត្ថបទដោយ៖
AMS OneMinute
បក្សនិងប្រជាជននៃប្រទេសទាំងបី ត្រូវពង្រឹងនូវសាមគ្គីភាព សហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ចាត់ទុកទំនាក់ទំនងរវាងបក្ស ទាំងបីជាមូលដ្ឋានគ្រឹះសម្រាប់តម្រង់ទិសទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងបី។
ពង្រឹងសសរស្ដម្ភ លើវិស័យការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការបរទេស ជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រណសិរ្ស អង្គការមហាជន និងថ្នាក់ក្រោមជាតិនៃប្រទេសទាំងបី ដោយឈរលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។


#ams1minute