វឌ្ឍនៈ ព្រីមៀមឡៃ បង្កើតភាពភ្ញាក់ផ្អើលជាមួយរសជាតិដ៏ស្រាលស្រទន់ និងកម្រិតកាឡូរីទាបត្រឹមតែ ៩៦ កាឡូរី
ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់សម្ពោធជាផ្លូវការស្រាបៀរថ្មី រសជាតិថ្មី ប្លែកមិនធ្លាប់មាននៅលើទីផ្សារកម្ពុជា គឺ វឌ្ឍនៈ ព្រីមៀមឡៃ (Vattanac Premium Light) ក្រោមវត្តមាន អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស ដៃគូចែកចាយ ទូតសុច្ឆន្ទៈ និងសិល្បៈករ សិល្បៈការីនីល្បីៗជាច្រើន ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៩ កញ្ញា នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ។ នៅក្នុងកម្មវិធីសម្ពោធស្រាបៀរថ្មីនេះ បានផ្តល់ភាពភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំងតាមរយៈការក្រេបរសជាតិស្រាលដ៏ស្រទន់ របស់ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ និងការសម្តែងសិល្បៈ បទចម្រៀងល្បីៗរបស់កំពូលតារាចម្រៀង អ្នកនាង មាស សុខសោភា លោក នីកូ លោក G-Devith និងអ្នកនាងទេព បូព្រឹក្ស។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “ម៉ាកសញ្ញា វឌ្ឍនៈ ត្រូវបានផលិតឡើងពីទស្សនៈនៃការជួបជុំ ដើម្បីចែករំលែកភាពរីករាយព្រោះយើងជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺភាពរីករាយ ដូច្នេះហើយយើងចង់បន្តចែករំលែកភាពរីករាយសម្រាប់ការជួបជុំរបស់លោកអ្នកឲ្យបានកាន់តែយូរ ព្រោះវឌ្ឍនៈ ព្រីមៀមឡៃ មានរសជាតិស្រាល ស្រទន់ ស្រួលទទួលទាន ដូចជាពាក្យស្លាករបស់វឌ្ឍនៈ ព្រីមៀមឡៃ “ស្រទន់ ស្រស់ស្រាយទាំងអស់គ្នា” និងជាភាសាអង់គ្លេស Life’s Simple Pleasure ដែលឆ្លុះបញ្ចាំងពីភាពរីករាយពិតប្រាកដរបស់យើងទាំងអស់គ្នាដែលកើតឡើងពីក្តីសុខសាមញ្ញៗរាល់ថ្ងៃដែលយើងមាន ហើយចែករំលែកឲ្យខ្លួនឯង មិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រឡាញ់។”
វឌ្ឍនៈ ព្រីមៀមឡៃ គឺជាស្រាបៀរប្រណិតផលិតឡើងប្រកបដោយមោទកភាព និងល្អឥតខ្ចោះសម្រាប់មនុស្សសម័យថ្មី ជាមួយរសជាតិស្រាលស្រទន់ ក្លិនឈ្ងុយប្រហើរ គុណភាពលំដាប់អន្តរជាតិ ផលិតឡើងពីស្រូវសាឡីសុទ្ធ មានកម្រិតកាឡូរីទាបត្រឹមតែ ៩៦ កាឡូរី សម្រាប់ចំណុះ៣៣០ ម.ល ជាមួយកម្រិតជាតិអាល់កុលទាបត្រឹមតែ ៤.១ % ងាយស្រួលទទួលទាន ផ្តល់ឲ្យលោកអ្នកនូវអារម្មណ៍កាន់តែស្រស់ស្រាយ ធ្វើឲ្យការជួបជុំរបស់អ្នកកាន់តែរីករាយបានយូរ រីករាយរាល់ថ្ងៃ រីករាយគ្រប់ទីកន្លែង។ លើសពីរសជាតិស្រាលស្រទន់ដ៏ឈ្ងុយឆ្ងាញ់ពីស្រូវសាឡីសុទ្ធ អតិថិជនក៏មានឱកាសឈ្នះរង្វាន់ជាច្រើន សន្ធឹកសន្ធាប់ពីក្រវិលកំប៉ុងរបស់ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ ដូចជាទឹកប្រាក់រហូតដល់២០លានរៀល រថយន្តភីកអាប់ និងម៉ូតូសេរីថ្មីជាច្រើនរង្វាន់។
គួរបញ្ជាក់ថា វឌ្ឍនៈ ព្រីមៀមឡៃ ជាសមិទ្ធផលថ្មីទី ៩ របស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្ទាប់ពីបានដាក់ដំណើរការផលិតផលជាច្រើនរួមមាន ស្រាបៀរវឌ្ឍនៈ ស្រាបៀរគ្រុឌ ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍ ភេសជ្ជៈកីឡា វី-អាកទីវ ភេសជ្ជៈ វី-អាកទីវ ក្រហម ភេសជ្ជៈ វី-អាកទីវ បៃតង ដែលផលិតផលទាំងអស់ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន គ្រប់ទិសទី ព្រមទាំងទទួលបានការទទួលស្គាល់ និងឈ្នះមេដាយមាសផ្ទួនៗជាបន្តបន្ទាប់ពីស្ថាប័នអន្តរជាតិជាច្រើនដូចជា Monde Selection និង World Beer Awards។