រដ្ឋមន្ត្រីក្រសួងអធិការកិច្ច គាំទ្រឱ្យមានការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងស្ថាប័ន

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ដំបូង នាថ្ងៃចន្ទទី១១ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានគាំទ្រឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រដោយណែនាំឱ្យថ្នាក់ដឹកនាំក្រសួង ត្រូវបន្តលើកម្ពស់យេនឌ័របន្ថែមទៀតក្នុងការដំឡើងឋាន: និងតួនាទីដល់ស្ត្រី ដោយឈរលើមូលដ្ឋានមូលធនមនុស្ស ដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ អតីតភាពការងារ សីលធម៌ និងគុណធម៌។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានចាត់ទុកការប្រមូលនូវមូលធនមនុស្សដើម្បីបម្រើការងារ ជាមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដូចនេះ កិច្ចការជ្រើសរើសមន្រ្តីក្របខណ្ឌ ត្រូវផ្អែកលើការប្រឡងប្រជែង ដូចប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងកន្លងមកហើយថា «អ្នកចេះគឺជាប់» ។ ចំណែកឯការដំឡើងឋានៈ និងតួនាទីត្រូវផ្អែកលើគុណាធិបតេយ្យ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវខិតខំសិក្សារៀនសូត្រ អភិវឌ្ឍខ្លួន និងស្វែងយល់បន្ថែមនូវជំនាញដែលពាក់ព័ន្ធនឹងវិស័យដែលមន្ត្រីទទួលភារកិច្ច ដូចជាវិស័យអធិការកិច្ច ការកសាងលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តផ្សេងៗ និងបច្ចេកវិទ្យា៕

ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner