អនុប្រធាន គ.ជ.ប ៖ ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលនរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើងវិញ
ភ្នំពេញ៖ គ.ជ.ប បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តី អំពីប្រធានបទ៖
១.ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុង ក្រោយ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២២ មានចំនួនជាង ៩លាននាក់ ក្នុងនោះស្រ្តីមានចំនួនជាង ៥លាននាក់។
ដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះ បោះឆ្នោត គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតចុងក្រោយនេះ (បញ្ជីបោះឆ្នោត ឆ្នាំ២០២២) តាម មធ្យោបាយដូចតទៅ៖

- ផ្សព្វផ្សាយនៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec.gov.khនិងតាមរយៈកម្មវិធីទូរសព្ទដៃ App (NEC KH)
- លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) និង ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច១០ ថ្ងៃមុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ហើយក្នុងឆ្នាំនេះការបិទផ្សាយត្រូវធ្វើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប បានមានប្រសាសន៍ថាការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយនេះ មានគោលបំណង ដើម្បីឱ្យប្រជាពលនរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ មកពិនិត្យ និងផ្ទៀង ផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនឡើង វិញ។ ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះ ឆ្នោតមិនត្រឹមត្រូវតាមទិន្នន័យក្នុងអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពល ភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ដូចបានជម្រាបជូនខាងលើ។

២. លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២។
យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ ដំណើរការនៃការចែកលិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះនឆ្នោតផ្លូវការ ឆ្នាំ២០២២ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។
គោលដៅនៃការចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ បានពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនតាមឈ្មោះ និងទិន្ន ន័យផ្លូវការដែលមានក្នុងអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព និងដើម្បីអញ្ជើញប្រជាពលរដ្ឋមកកែតម្រូវ ឬធ្វើបច្ចុប្បន្នភាពជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុង ពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតនៅតាមឃុំ សង្កាត់។
គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ គ.ជ.ប តាមរយៈលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ដែលសហការអនុវត្តដោយផ្ទាល់ជាមួយអាជ្ញាធរឃុំ- សង្កាត់ ជាពិសេសមេភូមិ បានចុះចែកលិខិតអញ្ជើញជូនដល់ប្រជាពលរដ្ឋបានចំនួន ៥ជាងលាននាក់ ស្មើនឹង ៥៩,៤៧ % នៃចំនួនលិខិតអញ្ជើញដែល គ.ជ.ប បានបោះពុម្ព។ ការងារចុះចែកលិខិតអញ្ជើញនេះនៅតែបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។

៣.សភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះ បោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នេះ ត្រូវបានរៀបចំនៅក្នុងសភាពការណ៍ដែលស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា មានការវិវឌ្ឍល្អប្រសើរ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានអត្រាអ្នកបោះឆ្នោតខ្ពស់ គឺ ៨៤,៥៩ % និងក្រោយពេលដែលរដ្ឋសភាថ្មីនិងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានបង្កើត និងចូលកាន់តំណែងក្នុងពេលថ្មីៗកន្លងទៅ ។
កត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនេះហើយ ដែលធ្វើឱ្យ គ.ជ.ប មាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំចាត់ចែងដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះ បោះឆ្នោតនាពេលខាងមុខនេះ ៕

ដោយ-រ៉ាវុធ