ឯកឧត្តម សុខ សូកេន ដឹកនាំកិច្ចប្រជុំ កំណត់តួនាទីភារកិច្ច ដឹកនាំ ឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារនៅក្នងវិស័យទេសចរណ៍

ភ្នំពេញ-ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍។

សេចក្ដីសម្រេចនេះត្រូវបាន ឯកឧត្ដមរដ្ឋមន្រ្តី ដាក់ចេញឱ្យអនុវត្ត កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ក្នុងគោលបំណងកំណត់តួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់នៃក្រសួងទេសចរណ៍ ឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងារនៅក្នងវិស័យទេសចរណ៍។ ក្នុងកិច្ចប្រជុំនេះ ក៏ទទួលបានការណែនាំ និងសម្រួលបន្ថែមទៅលើការបែងចែកតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំ ដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពការងារ ក្រោមចក្ខុវិស័យរួមមួយដែលដឹកនាំដោយឯកឧត្ដមរដ្ឋមន្រ្តី។

ថ្នាក់ដឹកនាំទាំងអស់បានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង និងប្ដេជ្ញាចូលរួមអនុវត្តតាមការបែងចែកតួនាទីភារកិច្ចនេះប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវភាពជោគជ័យ និងសមិទ្ធផលជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត។ កិច្ចប្រជុំក៏បានពិភាក្សាលើគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “ បង្កើន៥” និង “ អភិវឌ្ឍ៣” (BUILD plus 3Ds) ដែលមានភាពប្រទាក់ក្រលាជាមួយនឹងរចនាសម្ព័ន្ធរបស់ស្ថាប័ន និងភារកិច្ចរបស់ថ្នាក់ដឹកនាំទាំងអស់។

ហើយជាចុងបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានដាក់ចេញនូវអនុសាសន៍សំខាន់ៗសំដៅបន្តដោះស្រាយរាល់បញ្ហាប្រឈម សំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារ។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner