ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ”

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលមានលោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក។

យោងតាមលិខិតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានជម្រាបជូនលោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក “គណបក្សអាយ៉ងខ្មែរ” ថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” ដែលសរសេរជាអក្សរកាត់ “អ.យ.ខ”។ ទន្ទឹមនេះដែរ តំណាងស្ថាបនិកគណបក្សក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក ឯម សុខសុវណ្ណ តំណាងស្ថាបនិក បានដាក់ពាក្យសុំបង្កើតគណបក្ស “គណបក្សអាយ៉ងខ្មែរ” ទៅក្រសួងមហាផ្ទៃ៕
ដោយ៖ពលជ័យ

ads banner