លោក ណយ ផាណា ៖ ការប្រកួតអន្ដរជាតិ គឺដើម្បីស្វែងរកគុណផលកម្រិតខ្ពស់ និងស្វែងរកលទ្ធផលល្អជូនជាតិ

(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ១១នាក់ ដឹកនាំដោយលោក ណយ ផាណា ប្រធានប្រតិភូ ចេញទៅប្រទេសម៉ុងហ្គោលី ដើម្បីចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៣ (Aerobic Gymnastics Asian Championship 2023) នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ កាលពីរាត្រីថ្ងៃទី១២ ខែកញ្ញា ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ចប់ស៊ីហ្គេម ឆ្នាំ២០២៣ អត្តពលិកសម្រាកបានតែ១០ថ្ងៃ ដើម្បីប្រមូលផ្តុំ ត្រៀមការចូលរួមប្រកួតកម្រិតអាស៊ីនេះ ហើយក៏ជាបេសកកម្មលើកដំបូង ក្នុងឆ្នាំ២០២៣។ លោកអគ្គលេខាធិការ បន្ដថា យើងរំពឹងខ្ពស់ នឹងទទួលបានលទ្ធផលល្អជូនជាតិ ពីជើងឯកអាស៊ីលើកទី៨នេះ « ដោយសាថរមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ពីឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធ និងផ្អែកលើផែនការហ្វឹកហាត់ច្បាស់លាក់ ជាពិសេសក្រុមកីឡាករ-កីឡាការិនីយើង បានត្រៀមខ្លួនរួចរាល់ ។

លោក អះអាងថា កីឡាជំនាញ ទាមទារចូលរួមការប្រកួតច្រើន ពិសេសការប្រកួតអន្ដរជាតិ ក្រៅពីការហ្វឹកហាត់ ដើម្បីទទួលយកគុណផល និងលទ្ធផលជូនជាតិ ក៏ដូចជាការទទួលយកបទពិសោធន៍ តាមរយៈការស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីដុសខាតសមត្ថភាពបន្ថែម បូករួមជាមួយការស្វែងរកលទ្ធផលល្អជូនជាតិមាតុភូមិ»។

…….. ដាក់សម្ភាសន៍ ៥០វិនាទី………..

គួររម្លឹកថា កាលពីឆ្នាំ២០២២ សម្រាប់ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ នៅថៃ កម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន ១៨នាក់ចូលរួម និងដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១គ្រឿង ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner