មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំរុស្ស៊ី ជួបគ្នាដោយមិនខ្លាចការព្រមាន របស់សហរដ្ឋអាមេរិកឡើយ (Video Inside)
អត្ថបទដោយ៖
Apsara Net
ដំណើរជួបគ្នារវាងមេដឹកនាំកូរេខាងជើង និងមេដឹកនាំរុស្ស៊ី លើទឹកដីរុស្ស៊ី បានក្លាយជាចំណុចលេចធ្លោមួយ ដែលសាធារណមតិ ក្នុងតំបន់ និងពិភពលោក កំពុងតាមដានយកចិត្តទុកដាក់ជាខ្លាំង។ សហរដ្ឋអាមេរិកបានព្យាយាមជាខ្លាំង ដើម្បីរារាំងមិនឱ្យមានការចុះហត្ថលេខាណាមួយ រវាងមេដឹកនាំ នៃប្រទេសទាំង២ ពាក់ព័ន្ធនឹងការផ្តល់គ្រឿងសព្វាវុធឡើយ ប៉ុន្តែជំនួបរវាងមេដឹកនាំរុស្ស៊ី និងមេដឹកនាំកូរ៉េខាងជើង នៅតែបន្តធ្វើដោយមិនយកចិត្តទុកដាក់នឹងការព្រមាន របស់សហរដ្ឋអាមេរិកឡើយ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍នេះ