កូរ៉េខាងជើង និងរុស្ស៊ី បានបញ្ជាក់ការប្តេជ្ញាវាយប្រឆាំងចក្រពត្តិនិយមជាមួយគ្នា (Video Inside)

កូរ៉េខាងជើង និងរុស្ស៊ី បានបញ្ជាក់ការប្តេជ្ញាវាយប្រឆាំងចក្រពត្តិនិយមជាមួយគ្នា បន្ទាប់ពីកិច្ចប្រជុំកំពូលមេដឹកនាំលោក វ្លាឌីមៀរ ពូទីន និងលោក គីម ជុងអ៊ុង បានប្រព្រឹត្តទៅរយៈប្រមាណ ៥ម៉ោងនៅទីយានបាញ់អវកាស «វ៉ុស្តូស្ហ្នី កូស្មូសដ្រូម Vostochny Cosmosdrom លើទឹកដីប្រទេសរុស្ស៊ី។ លោកពូទីន បានប្រាប់អ្នកយកព័ត៌មានថា បញ្ហាទាំងអស់ត្រូវបានយកមកពិភាក្សា រួមទាំងឱកាស នៃកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាផងដែរ។ សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធបានសម្តែងក្តីខឹងសម្បារ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

ads banner