កិច្ចប្រជុំប្រកាសការបែងចែកភារកិច្ចអគ្គនាយករង និងការងារ ទូទៅរបស់ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ អគ្គនាយក ដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់អាណត្តិទី៧ ដើម្បីប្រកាសការបែងចែកភារកិច្ចអគ្គនាយករង និងពិនិត្យការងារទូទៅរបស់អគ្គនាយកដ្ឋាន។
កិច្ចប្រជុំមានការចូលរួមពីឯឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមបណ្ឌិតអគ្គនាយក បានជម្រាបអង្គប្រជុំថា ការបែងចែក ភារកិច្ចជូនអគ្គនាយករង គឺផ្អែកលើគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរបស់ ឯកឧត្តម សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍គឺ “បង្កើន ៥ និងអភិវឌ្ឍ ៣ (BUILD plus 3Ds)” ការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង ទេសចរណ៍ តាមរយៈសេចក្តីសម្រេចលេខ ១០៧ សសរ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ និងតួនាទីភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ។
បន្ទាប់ពីប្រកាសពីការបែងចែកភារកិច្ចអគ្គនាយករង ឯកឧត្តមអគ្គនាយក បានបន្តជម្រាបជូនអង្គប្រជុំអំពីបែបបទ និងរបៀបរបបការងារថ្មីរបស់ ក្រសួងទេសចរណ៍ ការងារផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន ការឆ្លងឯកសារ រដ្ឋបាល និងការងារទូទៅរបស់អគ្គនាយកដ្ឋាន។
មុននឹងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំងអស់ ត្រូវខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខ្ពស់ រួមចំណែកសម្រេច ឲ្យបាន នូវចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្ត ដែលឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំប្រគល់ជូន៕
ចាន់ វិចិត្រ