នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនក្រុមជនសង្ស័យ ២នាក់ក្នុងចំណោម ៤នាក់ ដែលធ្វើសកម្មភាពលួច
(ភ្នំពេញ)៖ ជនសង្ស័យ ២នាក់ក្នុងចំណោម ៤នាក់ ត្រូវកំលាំងនគរបាល ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួចនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីករណីលួចនឹង សមគំនិតក្នុងអំពីលួច( កាត់ខ្សែរភ្លេីងនិងលួចទូរសព័្ទ ) នៅចំណុចផ្ទះលេខ ១៧ ផ្លូវលំ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ អុី សាម អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៧ ផ្លូវ លំ ភូមិ ទួលពពែ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យទី១-ឈ្មោះ មុំ វុទ្ធី ភេទប្រុស អាយុ ៥៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ ក្រុម០៥ ភូមិទួលសង្កែទី១ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន) ។ ជនសង្ស័យទី២-ឈ្មោះ សៀន កែវ ភេទប្រុស អាយុ ៥៦ឆ្នាំ ស្នាក់នៅភូមិរោងចក្រឆ្នាំង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)

វត្ថុតាងដែលបានចាប់យករួមមាន៖-កន្ត្រៃកាត់ខ្សែភ្លេីងចំនួន០១, ទួណឺវីស ចចំនួន០១, កូនកាំបិងចុងស្រួចចំនួន០១, ដាវកែច្នៃ ចំនួន០១ ដេីម, ដង្កាប់ចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-6909។ សម្ភារបាត់បង់រួមមាន៖ ខ្សែភេីង៥០ម៉ែត្រ, ទូរស័ព្ទ អូប៉ូ ពណ៌ខ្មៅចំនួន០១គ្រឿង។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ជនសង្ស័យឈ្មោះ សឿន កែវ បានខ្ចីម៉ូតូពីជនសង្ស័យឈ្មោះ មុំ វុទ្ធី ជិះធ្វើសកម្មភាពលួចកាត់ខ្សែភ្លេីង និងលួចទូរស័ព្ទដៃជាមួយបក្ខពួកពីរនាក់ទៀតឈ្មោះ រ៉ូ និងឈ្មោះ ដា នៅចំណុចផ្ទះលេខ១៧ ផ្លូវលំ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហេីយរត់គេចខ្លួនបាត់ទៅ ។ បន្ទាប់មកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ។

ក្រោយទទួលបណ្តឹងហើយ សមត្ថកិច្ចក៏បានធ្វេីការស្រាវជ្រាវរហូតធ្វេីការឃាត់ខ្លួនជនសង្ស័យទាំងពីរខាងលេីនិងដកហូតវត្ថុតាងនៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទីយកមកប៉ុស្តិ៍ដេីម្បីធ្វេីការសួរនាំនិងចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យឈ្មោះដា និងឈ្មោះរ៉ូ បានគេចខ្លួនបាត់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកបក្ខពួកដែលសេសសល់ ៕


ដោយ ៖ វណ្ណលុក