ជនសង្ស័យ ៥៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន២៩ករណី ថ្ងៃទី១៩ ខែកញ្ញា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ រួមមាន ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ដឹកជញ្ជូន រក្សាទុក ២០ករណី ឃាត់ ២៨នាក់ (ស្រី ១នាក់) ប្រើប្រាស់ ៧ករណី ឃាត់ ២៦នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៩ ខែកញ្ញា រួមមាន ៖  មេតំហ្វេតាមីន(Ice) ស្មើ ២១៥,១៣ក្រាម និង១០៥កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ៤៨,៩៥ក្រាម។
លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១១អង្គភាព ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner