ផ្លែដូងស្រស់របស់កម្ពុជា ទទួលបានសិទ្ធិនាំចេញទៅ កាន់ទីផ្សារ ប្រទេសចិន
ភ្នំពេញ៖ផ្លែដូងស្រស់របស់កម្ពុជាទទួលបានសិទ្ធិ នាំចេញទៅកាន់ ទីផ្សារប្រទេសចិន បន្ទាប់ពីផ្លែរុក្ខជាតិដែលមាន គុណប្រយោជន៍ សម្រាប់ សុខភាពមួយនេះ ត្រូវបានចុះហត្ថលេខារួចមកហើយ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាល គយ នៃសាធារណ រដ្ឋ ប្រជាមានិតចិនកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣ បានជូនដំណឹងដល់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ និងចម្ការដូងថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវ បានចុះហត្ថលេខា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាល គយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
ដូចនេះម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃនិងវេចខ្ចប់ ផ្លែដូង ស្រស់ ដែលមានបំណង ផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃនិងវេចខ្ចប់ផ្ល ដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិននៅអគ្គនាយកដ្ឋានកសិកម្ម។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា បន្ទាប់ពីទទួលបាន នូវ ពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្មនឹងចាត់មន្ត្រីជំនាញចុះវាយ តម្លៃស្រប តាមនីតិ វិធីបច្ចេកទេសដូចមានចែងក្នុងពិធីសារ។ អគ្គនាយកដ្ឋានកសិកម្មគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និង រោងចក្រកែច្នៃ វេចខ្ចប់ ផ្លែដូងស្រស់ទៅកាន់ភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីភាគីចិនពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹង ឈានដល់ការនាំ ចេញជាផ្លូវការ៕ដោយ៖មុនី