ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចនិងសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន

ភ្នំពេញ ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបាន បើក សម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតី ភាពដ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងបានអនុម័ត ទាំងស្រុង លើសេចក្តីព្រាងសេចក្តីព្រាងច្បាប់ស្តីពី ការ បង្កើតក្រសួងអធិការកិច្ចនិងសេចក្តីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដា្ឋនកិច្ចការព្រំដែន។

កិច្ចប្រជុំពេញអង្គនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២១ ខែកញ្ញា ឆ្នាំ២០២៣ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប ។អង្គប្រជុំបានដំណើរការដោយមាន របៀបវារៈ ចំនួនពីរ។ក្នុងនេះរបៀបវារៈទី១៖ ពិនិត្យ ហើយឱ្យ យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួង អធិការកិច្ច និង របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យ យោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើត រដ្ឋលេខា ធិការដា្ឋនកិច្ចការព្រំដែន។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ចតំណាង រាជរដ្ឋាភិបាលការពារ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើត ក្រសួង អធិការកិច្ច និង ឯកឧត្តម ឡាំ រដ្ឋមន្រ្តី ទទួល បន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងរាជ រដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ស្ដីពី ការបង្កើត រដ្ឋលេខា ធិការដា្ឋនកិច្ចការព្រំដែន។

បន្ទាប់ពីបានស្តាប់តំណាងរាជរដ្ឋាភិបាលបញ្ជាក់អំពីភាពចាំបាច់និងសារៈសំខាន់នៃសេចក្តីព្រាងច្បាប់ទាំងពីរនិងមានការពិភាក្សា ជូនយោបល់រួចមកសមាជិក សមាជិកា ព្រឹទ្ធសភាបានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់ទាំងពីរដោយឥតកែប្រែ។

សូមជម្រាបថាការបង្កើតក្រសួងអធិការកិច្ច គឺជា ឧបករណ៍ គតិយុត្តមួយឆ្លើយតបនឹង កម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ និង យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ បន្តកែទម្រង់ ឱ្យស៊ី ជម្រៅទូលំទូលាយ មានភាពស៊ីចង្វាក់គា្ន ដែលនឹង ផ្តោតលើការលើកកម្ពស់អភិបាលកិច្ច និងសមត្ថភាព ស្ថាប័ន ការបង្កើត បរិយាកាសអំណោយផលសម្រាប់ អភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន ដែលប្រកបដោយភាពធន់ ចីរភាព បរិយាបន្ន និងសង្គមឌីជីថលជាដើម ។
សេចក្តីព្រាងច្បាប់នេះមាន ១០មាត្រា និងត្រូវបាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម កាលពី ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋ សភាលើកទី១ នីតិកាលទី៧។

ដោយឡែកការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសឱ្យអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន ធ្វើ ឡើងក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និង សមត្ថកិច្ចពេញលេញ ព្រមទាំងអាចស្រូបទាញ បន្ថែមនូវ ធនធានមនុស្ស ដែលមានសមត្ថភាពជំនាញពិត ប្រាកដ ទាំង ផ្នែកបច្ចេកទេស ផ្នែកច្បាប់ជាតិ ច្បាប់អន្តរជាតិ និង ផ្នែកជំនាញពាក់ព័ន្ធផ្សេងទៀតដើម្បី លើកកម្ពស់ ប្រសិទ្ធ ភាពនៃការបន្តបេសកកម្មដ៏ពិសិដ្ឋ ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការពង្រឹងកិច្ចការពារ អធិបតេយ្យ និងបូរណភាពទឹកដី និងការ លើកស្ទួយការ ថែរក្សាសមិទ្ធផលព្រំដែនជាប្រវត្តិសាស្ត្រ ដែលរាជ រដ្ឋាភិបាល សម្រេចបាន ឱ្យឋិតថេរ គង់វង្សយូរអង្វែងទុក ជាមរតកដ៏ឧត្ដុង្គឧត្តមជូនកូនខ្មែរគ្រប់ជំនាន់ ។
សេចក្តីព្រាងច្បាប់នេះមាន ៨មាត្រា និងត្រូវបានរដ្ឋសភា អនុម័ត កាលពី ថ្ងៃទី១៤ ខែកញ្ញា នាសម័យប្រជុំ រដ្ឋសភា លើកទី១ នីតិកាលទី៧៕ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner