អឺរ៉ុបនឹងស្នើសុំចិនឱ្យជំរុញរុស្ស៊ីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន

ញូវយ៉ក៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល នឹងស្នើសុំប្រទេសចិនដោយផ្ទាល់ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញឱ្យរុស្ស៊ីបញ្ឈប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។
នេះបើយោងតាមសេចក្តីព្រាងសុន្ទរកថារបស់គាត់ ត្រៀមឡើងថ្លែងនៅឯមហាសន្និបាតនៃអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលបានធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញានេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល ត្រូវបានគេរំពឹងថា ក្នុងអំឡុងមហាសន្តិបាតនៃអង្គការសហប្រជាជាតិ នឹងអំពាវនាវឱ្យមានសន្តិភាព ដែលគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ស្នូលរបស់ស្ថាប័នអន្តរជាតិនេះ ពាក់ព័ន្ធនឹងបូរណភាពទឹកដីនៃប្រទេសអធិបតេយ្យភាព។

បន្ទាប់មក លោក មីសែល នឹងស្នើសុំដោយផ្ទាល់ទៅកាន់គណៈប្រតិភូចិន ដើម្បីនិយាយថា ក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវ ចូរយើងរួមកម្លាំងគ្នា ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមឧក្រិដ្ឋកម្ម ដែលកំពុងធ្វើឱ្យមនុស្សជាច្រើនរងការឈឺចាប់។ នេះបើយោងតាមសេចក្តីព្រាងសុន្ទរកថារបស់គាត់។

សូមរម្លឹកថា ប្រទេសចិនបានបដិសេធការបោះឆ្នោតដែលរៀបចំឡើងដោយមហាសន្និបាតនៃអង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន ១៩៣ប្រទេស ដែលទាមទារយ៉ាងច្រើនលើសលប់ឱ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួន ចេញពីអ៊ុយក្រែន និងបញ្ឈប់ការប្រយុទ្ធ។ រុស្ស៊ីបានលុកលុយប្រទេសជិតខាងរបស់ខ្លួន (អ៊ុយក្រែន) ក្នុងខែកុម្ភៈ ឆ្នាំ ២០២២៕

ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner