លោក ព្រែ អ៊ីវកាត់ទ្រី រំពឹងថា ការប្រណាំងកង់ភ្នំនៅទឹកដី ខេត្តកំពង់ស្ពឺ ខាងមុខ នឹងមានអ្នកចូលរួមច្រើនខ្ទង់រយនាក់

ភ្នំពេញ៖ លោក ព្រែ អ៊ីវកាត់ទ្រី ស្ថាបនិក និងជាអ្នករៀបចំប្រណាំ ងកង់ ភ្នំនៅកម្ពុជា បានប្រកាសពីការវិញត្រឡប់មកវិញនូវការប្រណាំងកង់ភ្នំ កំពង់កំពង់ស្ពឺ Mountain Bike Challenge ខាងមុខនេះ ដោយ លោក រំពឹងទុកថា នឹងមានអ្នកចូលរួមប្រហែល២០០នាក់។ ការអះអាងនេះធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អប្សរានៅហាង កង់ Flying Bike កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

ស្ថាបនិកកង់ភ្នំរូបនេះបន្ថែមថា ការប្រណាំងខាងលើនេះ គឺជាសាក ល្បង និងចាប់ផ្តើមជាថ្មី នូវការប្រណាំងកង់ភ្នំ ។លោកបន្តថា ដោយ សារ យើងមិន សូវមានដៃគូរសហការឧបត្ថម្ភគាំទ្រ គឺមានតែ Flying Bike មួយប៉ុណ្ណោះឧបត្ថម្ភ ។បើសិនកម្មវិធីនេះជោគជ័យ មានអ្នកចូល រួម ច្រើន លោកនឹងបង្កើតកម្មវិធីប្រណាំងឱ្យបានច្រើន។

សំដៅទៅរកស្ថានភាពទូទៅនៃការប្រណាំង លោក ព្រែ អ៊ីវកាត់ទ្រី បាន បញ្ជាក់ថា ការប្រណាំង Mountain Bike Challenge ឆ្នាំនេះ មិន សូវមានឧបសគ្គទេតែសប្បាយៗ ។គឺជាការផ្តល់ឱកាស ឱ្យអ្នក ចូលចិត្ត ប្រណាំងកង់ភ្នំ ដូចជា យុវជន យុវនារី និងកុមារចូលរួម បាន ច្រើន ។សកម្មភាពនេះ ក៏ជាការ បំផុសផ្សព្វផ្សាយវិស័យ កីឡាកង់ ភ្នំឱ្យ កាន់តែ ច្រើន ដើម្បីអភិវឌ្ឍធនធានកីឡាករ កីឡាការិនី ឱ្យកាន់តែមាន សក្តានុពលសម្រាប់កម្ពុជា។

សូមជម្រាបថា ការប្រណាំងកង់ភ្នំ Mountain Bike Challenge ឆ្នាំ២០២៣នេះ ប្រារព្ធភូមិស្រែផ្សារ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។អ្នកស្រឡាញ់វិស័យនេះនិងមានបំណង ចូលរួមអាច ធ្វើការចុះឈ្មោះ តាម Link តេលេក្រាម លេខ ០៩៥ ៨៨៨ ៩១៩ និងផេកហ្វេសប៊ុក Flying Bike ៕

ដោយ៖ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner