ក្រសួង ពាណិជ្ជកម្ម ៖សាំង ធម្មតា និងម៉ាស៊ូត( ឡើងថ្លៃ)សាំង ត្រូវ លក់តម្លៃ ៤,៧៥០រៀល ខណៈ ម៉ាស៊ូតលក់៤,៨៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២១-៣០ កញ្ញា ២០២៣នេះ

(ភ្នំពេញ)៖ តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ សាំង ( ឡើងថ្លៃ១៥០រៀល) ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ១០០រៀល ) ដូច្នេះ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៧៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៨៥០រៀលក្នុង១លីត្រ។នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ ។

ជាក់ស្ដែង នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈ លើទីផ្សារអន្តរជាតិ ថ្លៃលក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ២១ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣ នឹងត្រូវ លក់ ៥.០១៧រៀល ក្នុង ១លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៥.១១៧រៀល ក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO50ppm។

សូមជម្រាបថា ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និង សម្រេច បញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅ កម្ពុជា ចំនួន ៤ សេន ដុល្លារ ដដែល នៅក្នុង ១ លីត្រ ។

ដូច្នេះ ថ្លៃលក់រាយ នៅ កម្ពុជា ក្នុង រយៈពេល ដូចគ្នា ខាងលើ សម្រាប់ ប្រេងសាំង ធម្មតា ដែល នឹងត្រូវ ដាក់លក់ រាយ នៅកម្ពុជា ក្នុងតម្លៃ ៤.៧៥០រៀល ក្នុង ១លីត្រ និង ប្រេងម៉ាស៊ូត ៤.៨៥០រៀលនៅដដែល ក្នុង ១ លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO50ppm ៕

ដោយ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner