ប្រទេសប៉ូឡូញបញ្ជាក់ការបញ្ឈប់ជួយផ្តល់អាវុធដល់អ៊ុយក្រែន (Video Inside)
អត្ថបទដោយ៖
Apsara Net
នាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយថា រដ្ឋាភិបាលក្រុង Warsaw នឹងលែងបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនទៀតហើយ។ សម្តីបញ្ជាក់របស់លោក Mateusz Morawiecki បានធ្វើឡើងខណៈដែលប្រទេសទាំង ២ កំពុងមានជម្លោះគ្រាប់ធញ្ញជាតិ និងការបញ្ជាក់ការលែងផ្តល់អាវុធនេះទៀត គឺនៅបន្ទាប់ពីមានការចោទប្រកាន់ របស់មេដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ចោទប្រកាន់ថា មានប្រទេសមួយចំនួន ក្នុងអឺរ៉ុបកំពុងមានដំណើរការជួយរុស្ស៊ីលើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍