អារ៉ាប៊ីសាអូឌីតព្រមានផលិតអាវុធនុយក្លេអ៊ែរដែរ បើសិនអ៊ីរ៉ង់ផលិតបានមុន

រីយ៉ាដ៖ នាយករដ្ឋមន្ត្រី និងជារជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន់ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News បានបញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ នោះប្រទេសរបស់ទ្រង់ក៏ផលិតអាវុធប្រភេទនេះដូចគ្នាដែរ។

នៅពេលត្រូវបានសួរថាតើទីក្រុងរីយ៉ាដ នឹងឆ្លើយតបយ៉ាងដូចម្តេច ប្រសិនបើអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរបាន? ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន់ បាននិយាយថា ប្រទេសមួយចំនួនដែលប្រាថ្នាចង់បានអាវុធនុយក្លេអ៊ែរ នោះវាជាទង្វើអាក្រក់។

ព្រះអង្គម្ចាស់ សាល់ម៉ាន់ បានសង្កត់ធ្ងន់ថា ទោះបីជាអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ… ប្រទេសណាក៏ដោយដែលប្រើអាវុធនុយក្លេអ៊ែរ នោះមានន័យថា ពួកគេកំពុងមានសង្គ្រាមជាមួយពិភពលោក ហើយមហាអំណាចសកលនឹងឆ្លើយតបរួមគ្នា ពីព្រោះពិភពលោកមិនចង់ឃើញទីក្រុងហ៊ីរ៉ូស៊ីម៉ាមួយទៀតទេ។

សូមជម្រាបផងដែរថា ថ្មីៗនេះ គូប្រជែងដ៏យូរអង្វែង គឺអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ទើបនឹងស្តារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រោយមានការសម្របសម្រួលរបស់ប្រទេសចិន បន្ទាប់ពីបានបែកបាក់គ្នាអស់រយៈពេល ៧ឆ្នាំកន្លងមកនេះ៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner