មន្រ្តីដែលតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋានត្រូវបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំងអំពើពុករលួយ

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)បានបញ្ជាក់ប្រាប់ដល់មន្រ្តី ដែលត្រូវ បានតែងតាំងដោយព្រះរាជក្រឹត្យ អនុក្រឹត្យ ឬមានឋានៈ និងតួនាទីចាប់ពីប្រធាននាយកដ្ឋានឡើងលើ ហើយចំពោះកងកម្លាំង ប្រដាប់អាវុធ គឺចាប់វរសេនីយន៍ឯកឡើង (ចាប់ពីស័ក្តិ ៥) និងមន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំងដោយការបោះឆ្នោត (ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ខណ្ឌ-ស្រុក រាជធានី-ខេត្ត តំណាងរាស្ត្រ ព្រឹទ្ធសមាជិក…ដែលមិនទាន់បានបញ្ជូនឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល មកដល់ អ.ប.ព. ឬក៏បានបញ្ជូនមកដែរ តែមិនដឹងថាទើរនៅកន្លែងណា ត្រូវត្រួតពិនិត្យ ឡើងវិញអំពីការបញ្ជូនឯកសារនេះឱ្យបានឆាប់តាមការគួរ។

ប្រភពខាងលើនេះដដែលនេះបានបញ្ជាក់ថាបើយោងតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បុគ្គលជាប់កាតព្វកិច្ចប្រកាសទាំងអស់ ដែលត្រូវបានទទួលតំណែងថ្មី បន្តតំណែង លាលែងពីមុខតំណែង ឬចប់អាណត្តិ បញ្ឈប់ពីមុខតំណែង និងចូលនិវត្តន៍ ត្រូវបំពេញកាតព្វកិច្ចប្រកាសទ្រព្យ សម្បត្តិ និងបំណុល ។

(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)

ដោយ៖​ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner