ជិះកង់បី អស់តែ ៤០០០រៀល តែច្រលំបាញ់ឱ្យ ៤០០០ដុល្លាអាមេរិក កំពុងប្រកាសស្វែងរកម្ចាស់កង់បី

(ភ្នំពេញ)៖ អ្នកនិយមលេងបណ្តាញសង្គមបានជួយចែករំលែកយ៉ាងច្រើនជុំវិញការបង្ហោះសំណេរ របស់បុរសម្នាក់ កំពុងប្រកាសស្វែងរកម្ចាស់កងបី ក្រោយជិះអស់តម្លែ ៤ពាន់រៀល បែរជាច្រលំបាញ់អោយចំនួន ៤០០០ដុល្លារទៅវិញ ។

យោងតាមគណនីហ្វេសប៊ុកមានឈ្មោះថា Kong ChanEng កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយសំណេរដែលមានខ្លឹមសារថា បងប្អូនជួយ share រកបងប្រុសម្នាក់នេះផង ខ្ញុំច្រលំបាញ់លុយទៅគាត់ ៤,០០០$ ពេលជិះGrab Tuk tuk របស់គាត់២ ៣ថ្ងៃហើយ ទើបតែបានដឹង ជាក់ស្តែងគឺត្រូវអោយគាត់តែ ៤,០០០រៀល ទេ ។

ទន្ទឹមនឹងនេះ ម្ចាស់គណនីខាងលើ សង្ឃឹមថា គាត់បានឃើញនឹងជួយផ្ញើត្រលប់អោយរូបលោកវិញ ពេលនេះ លោកកំពុងស្វែងរក និង ទំនាក់ទំនងគាត់អត់ចូលទេ បើស្គាល់ រឺ ឃើញគាត់សូមផ្តល់ដំណឹងដល់គាត់ រឺទាក់ទងទៅលោក វិញ ផង ៕

ដោយ ៖ ភារ៉ា និង ប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner