កម្លាំងប្រជាការពារ ខណ្ឌ ដូនពេញ ចុះរៀបសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវលេខ៦៨,៣៦,៤៧ និងផ្លូវព្រះសុីសុវត្ថិ
(ភ្នំពេញ)៖ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានដឹកនាំ កម្លាំង ប្រជាការពារ ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវលេខ៦៨, ផ្លូវលេខ៣៦ ផ្លូវលេខ ៤៧ និងផ្លូវព្រះសុីសុវត្ថិ ដេីម្បីឱ្យ មាន សោភ័ណ្ឌ ភាព ស្រស់ ស្អាត ក្នុងរាជធានីភ្នំពេញ ។
លោក ចាប ឌីណា បានឱ្យដឹងនៅព្រឹក ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៣នេះថា៖ ក្នុងប្រតិបត្តិការនោះ ដោយមានការចង្អុលបង្ហាញពីលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្ដោយផ្លូវមួយចំនួនក្នុងមូលដ្ឋាន ជាក់ស្ដែង ជាលទ្ធផល៖ បានណែនាំបងប្អូនប្រជាពលរដ្ឋមិនឱ្យមានការលក់ដូរបាត់បង់សណ្ដាប់ធ្នាប់លើផ្លូវនិងចិញ្ចើមសាធារណៈនោះឡើយ ព្រោះទុកចិញ្ចើមផ្លូវខ្លះសម្រាប់អ្នកដំណើរថ្មើរជើង។
លោកអភិបាលរងរូបនេះ បន្តថា ដោយឡែក សម្រាប់ ទីតាំងលក់ស៊ុបនៅតាមបណ្តោយផ្លូវលេខ ៤៧ មានការចូលរួមមួយចំនួន និងមួយចំនួនទៀតខ្វះការចូលរួមផងដែរ។
បន្ថែមពីនេះ លោក ចាប ឌីណា បានសង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញា លោកស្នើសុំបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមដើម្បីទាំងអស់គ្នា។ ការធ្វើអាជីវកម្មអាជ្ញាធរមានសប្បាយរីករាយ តែក៏មិនអនុញ្ញាតឱ្យបងប្អូនយកទីសាធារណៈសម្រាប់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី