សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ចូលមន្ទីរពេទ្យ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ព្រះជន្ម៩១ឆ្នាំ ត្រូវគេរាយការណ៍ថា ព្រះអង្គត្រូវបានដឹកចូលក្នុងមន្ទីរពេទ្យ ដើម្បីព្យាបាលព្រះកាយ។ មិនមានសេចក្តីរាយការណ៍ថា តើសម្តេចព្រះសង្ឃរាជដ៏កំពូល នៃគណៈមហានិកាយរបស់ព្រះរាជាណាចក្រកម្ពុជានេះ ព្រះអង្គមានជម្ងឺអ្វីពិតប្រាកដឡើយ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាលោក ចាយ បូរិន បានអញ្ជើញក្រាបបង្គំសាកសួរសុខទុក្ខព្រះរាជសុខភាព របស់ព្រះអង្គ ដែលកំពុងគង់សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នាថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣។
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានប្រសូតនៅថ្ងៃទី១២ មករា ឆ្នាំ១៩៣២ នៃក្រុងសៀមរាប ខេត្តសៀមរាប។