លោក ព្យែ អ៊ីវកាត់ទ្រី ៖ មានដៃគូសហការច្រើន ការរៀបចំនឹងឈានដល់កម្រិតស្តង់ដារ ការអភិវឌ្ឍធនធានអត្តពលិកកាន់តែប្រសើរ

(ភ្នំពេញ)៖ លោក ព្យែ អ៊ីវកាត់ទ្រី ស្ថាបនិកកង់ភ្នំនៅកម្ពុជា និងជាអ្នករៀបចំការប្រកួតកង់ភ្នំ បានបញ្ជាក់ថា ដៃគូសហការឧបត្ថម្ភច្រើន នោះការរៀបចំនឹងឈានដល់កម្រិតស្តង់ដារ ការអភិវឌ្ឍធនធានកីឡាករ កីឡាការិនីក៏កាន់តែល្អប្រសើរ ។

ស្ថាបនិកកង់ភ្នំរូបនេះ អោយដឹងទៀតថា បើរៀបចំការប្រកួតមួយអោយមានស្តង់ដា តើត្រូវការអ្វីខ្លះ? ចំនុច១សំខាន់ គឺត្រូវការថវិកា ត្រូវការថវិកា ទាល់តែមានក្រុមហ៊ុនដៃគូឧបត្ថម្ភ ពីព្រោះការរៀបចំអោយល្អ ស្តង់ដា ត្រូវចំណាយច្រើន លើក្រុមការងារ ចំណាយលើទីតាំង ចំណាយឧបករណ៍បច្ចេកទេសផ្សេងៗ ដូចជា សម្ភារ ឈីបជាដើម។ លោក ព្យែ អ៊ីវកាត់ទ្រី បន្តថា ចំនុចសំខាន់មួយទៀត ការចុះឈ្មោះចូលរួមពីកីឡាករ កីឡាការិនីច្រើន ក៏ជាចំណែកមួយជួយអោយគណកម្មការរៀបចំ មានលទ្ធភាពច្រើនរៀបចំការប្រកួតអោយកាន់តែធំ និងស្តង់ដា ។ តែបើពឹងផ្អែកលើការចុះឈ្មោះតែមួយ គឺមិនគ្រប់គ្រាន់នោះទេ។

លោក ព្យែ អ៊ីវកាត់ទ្រី បានគូសបញ្ជាក់ថា ការរៀបចំកាលពីឆ្នាំកន្លងទៅ គណកម្មការបានរៀបចំពី៤ ទៅ ៥ដងក្នុងមួយឆ្នាំៗ ដូចជានៅទីលានភ្នំគូលេន ទីលានភ្នំគីរីរម្យ ទីលានព្រែកលៀប និងមានកីឡាករចូលរួមច្រើនលើសពីការរំពឹងទុក ជាពិសេសកីឡាករមកពីប្រទេសជិតខាង ដោយសារមានអ្នកឧបត្តម្ភច្រើន ។

ស្ថាបនិកកង់ភ្នំនៅកម្ពុជា លោក ព្យែ អ៊ីវកាត់ទ្រី បានអះអាងថា ប្រសិនបើយើងមានដៃគូសហហការឧបត្ថម្ភធំ យើងនឹងរៀបចំព្រឹត្តការណ៍ប្រកួតអោយធំ ហើយកម្រិតស្តង់ដាដូចអន្តរជាតិ មានរង្វាន់លើកទឹកចិត្តជូនកីឡាករជ័យលាភីច្រើន ការប្រកួតច្រើន កីឡាករខ្លាំងៗច្រើន ធ្វើអោយកីឡាករ កីឡាការិនីកម្ពុជាអាចដុសខាតសមត្ថភាព ពង្រឹងខ្លួនកាន់តែល្អប្រសើរ ។

លោក ព្យែ អ៊ីវកាត់ទ្រី បន្ថែមថា សម្រាប់ឆ្នាំនេះ គណកម្មការមានកាលវិភាគ នៃការប្រណាំងរួចហើយ ការប្រណាំងកង់ភ្នំ Mountain Bike Challenge 2023 នាថ្ងៃទី០៨ ខែតុលាខាងមុខនេះ នឹងធ្វើនៅខេត្តកំពង់ស្ពឺ។ ថ្ងៃទី២៨ ខែតុលាដដែល ធ្វើនៅភ្នំបូកគោ ខែវិច្ឆិកា Mountain Bike ធ្វើនៅខេត្តកំពត ខែធ្នូ ធ្វើនៅទីលានព្រែកលៀប និងខែមករា ធ្វើនៅភ្នំគីរីរម្យ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner