សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបាន ទេសចរ អន្តរជាតិប្រមាណប្រាំលាននាក់

ភ្នំពេញ៖ នៅក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រធានបទឆ្នាំ២០២៣ ពិតជាបានគូសរំលេចកាន់តែច្បាស់ថែម ទៀត ពីតួនាទី នៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋ កិច្ច បៃតង ក៏ដូចជាការគិតគូរដល់គំរូ នៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍ វិស័យ ទេសចរណ៍ ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់ តែប្រសើរ ។

សម្តេចធិបតី បានបន្តថា៖ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់ គួរ ជាទីមោទកៈ ក្នុងមួយទសវត្សរ៍ចុងក្រោយ ប៉ុន្តែជាអកុសល ការ រីកចម្រើនន វិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុងក្នុងរយៈ ពេល ជាង៣ឆ្នាំចុងក្រោយដោយសារវិបត្តិនៃជំងឺកូវីដ១៩ ដែលបាន ជះ ឥទ្ធិពល អវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។ ជាការកត់សម្គាល់ វិស័យ ទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធ យ៉ាងខ្លាំង ដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ឆ្នាំ២០២៣នេះ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)» កម្ពុជា រំពឹងទទួលបានទេសចរអន្តរជាតិប្រមាណប្រាំលាននាក់ កើន ឡើង១២០ភាគរយ និងទេសចរជាតិប្រមាណ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិ អាចកើនដល់ប្រាំបីលាននាក់ ។ ជាលទ្ធផលរយៈពេលប្រាំបីខែ ឆ្នាំ២០២៣ កម្ពុជា បានទទួលទេសចរ អន្តរជាតិ ចំនួនជាង ៣,៥លាននាក់ កើនឡើង២៥០,៨ភាគរយ ធៀប នឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ក្នុងកម្រិត ៨០ភាគរយ នៃឆ្នាំ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩។ រីឯទេសចរជាតិមានប្រមាណ ១២,៣៨ លាននាក់កើនឡើង ៦២,៥ភាគរយ ។

ជាមួយគ្នានេះ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់ របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលា នុវត្តភាពនិងភាពកក់ក្តៅ សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បានផ្តល់អនុសាសន៍មួយចំនួនដូចជា៖

  • ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់ រវើកធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែល អាចសម្រប ខ្លួនបានទៅនឹងការប្រែ ប្រួល នាពេល អនាគតនិងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ របស់ កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជួយសហការគាំទ្រក្រសួង ទេសចរណ៍ក្នុងការបន្តពង្រឹងការអនុ វត្តផែនការអភិវឌ្ឍន៍ធនធាន មនុស្ស ស្របតាមយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១ ដោយ ផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់ បុគ្គល បម្រើការងារក្នុងសេវា ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាពជោគជ័យនៃការទាក់ទាញ និងការរក្សាបាននូវទេពកោសល្យ ក្នុងវិស័យ ទេសចរណ៍ នឹងចូលរួមជំរុញដល់យុទ្ធសាស្ត្រពិពិធកម្ម ទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិ តការចូលរួមការពារ និង អភិរក្សសម្បត្តិ វប្បធម៌ ធម្មជាតិ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ។
  • ត្រូវបង្កើនការវិនិយោគលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាម ចក្ខុវិស័យឆ្ពោះទៅគោលដៅ អនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ ក្នុងបរិការណ៍នេះ សូមក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និង វិស័យឯកជន ជំរុញការអនុវត្តស្តង់ដារសណ្ឋាគារបៃតង អាស៊ាន និងឈានទៅបង្កើតស្ដង់ដារបៃតង សម្រាប់សេវាទេសចរណ៍នានា សំដៅចូលរួមសម្រេច គោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។
  • ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញ បរិវត្តកម្មឌីជីថល នវានុវត្តន៍ និង សហគ្រិនភាពក៏ដូចជាការបង្កើន ការទាញ យកផលប្រយោជន៍ជាអតិបរមា ពីវិស័យទេសចរណ៍។ ការណ៍នេះ យើងត្រូវធ្វើយ៉ាងណា ធានាឱ្យបាននូវបរិយាបន្នក្នុង ការបែងចែក ផលប្រយោជន៍ពី ការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ និងគាំទ្រដល់ សកម្មភាពធុរកិច្ច សហគ្រាស មីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវា ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
  • បន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតតាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោម ស្មារតី «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការ ទេសចរណ៍ ដទៃទៀត។ ក្នុងន័យនេះ សម្តេចធិបតីសូមកោតសរសើរ ដល់ក្រសួងទេសចរណ៍ ដែលកន្លងមក បានអនុវត្តប្រកបដោយ ជោគជ័យនូវ “វិធានការគោលនយោបាយជំរុញទេសចរណ៍ ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣”។

ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ ទាំងអស់ ផ្ដល់កិច្ចសហការ និង ជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់ រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការវិវត្តរបស់វិស័យ ទេសចរណ៍ កម្ពុជានិងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួត ប្រជែង ចីរភាព និង បរិយា បន្នក្នុងគោលដៅបង្កើន ប្រសិទ្ធភាពនៃការគ្រប់គ្រង កិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាព ទាក់ទាញទេសចរណ៍ កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិ វឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ នវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍ ធនធាននិងគោលដៅទាក់ទាញទេសចរណ៍ ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់ ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner