ក្រុមហ៊ុនអាជីវកម្មប្រមាណ១០០ ដាក់តាំងពិព័រណ៍ផលិតផលរបស់ខ្លួន អបអរពិធីបុណ្យភ្ជុំបិណ្ឌ និងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា

(ភ្នំពេញ)៖ បណ្តាអាជីវកម្ម ប្រមាណ ១០០ក្រុមហ៊ុន បានធ្បើការដាក់បង្ហាញផលិតផលរបស់ខ្លួន ក្នុងការតាំងពិព័រណ៍រយៈពេល៣ថ្ងៃ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ និងរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា ដោយស្តង់លក់ដូរ ចំណីអាហារោ រួមជាមួយផលិតផលរាប់រយមុខ ចាប់ថ្ងៃទី០៦ ដល់ទី៨ ខែតុលា ឆ្នាំ២០២៣ នៅផ្សារ K Mall នៅលើផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

គោលបំណងសំខាន់នៃព្រឹត្តិការណ៍តាំងពិព័រណ៍នេះគឺ
១ – បង្កើតបរិយាកាសរីករាយនៃការទិញផលិតផល/សេវាកម្មបញ្ចុះតម្លៃពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
២ – បើកការបញ្ចុះតម្លៃពិសេសសម្រាប់ផលិតផលមុនបុណ្យភ្ជុំបិណ្ឌ
៣ – ជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា
៤ – បង្កើតព្រឹត្តិការណ៍ជំនួបរវាងម្ចាស់អាជីវកម្ម ដែលដាក់តាំងពិព័រណ៍ភ្ជាប់ទំនាក់ទំនងជាដៃគូរអាជីវកម្ម និងអ្នកឧបត្ថម្ភកម្មវិធី
៥ – លើកស្ទួយការស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ
៦ – ផ្សព្វផ្សាយពីប្រពៃណីខ្មែរ លើកម្ពស់ការយល់ដឹង អំពីអនាម័យ និងបញ្ហាសំរាម
៧ – គាំទ្របុព្វហេតុសប្បុរសធម៌។

ផលិតផលដែលបានដាក់បង្ហាញទាំងនោះរួមមាន ផលិតផលកសិកម្ម ផលិតផលម្ហូបអាហារ ភេសជ្ជ ផលិតផលសូត្រ ហូលផាមួយ និងវត្ថុអនុស្សាវរីយ៍ជាដើម ។

សូមបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ជួបជុំគ្នាដោយតាំងពិព័រណ៍រយៈពេល៣ថ្ងៃនេះ រៀបចំឡើង ក្រុមហ៊ុន KHB Events សហការជាមួយផ្សារទំនើប K-Mall ។ ក្រុមហ៊ុន KHB Events គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ក្នុងការរៀបចំ និងផ្សព្វផ្សាយព្រឹត្តិការណ៍ជាច្រើននៅទូទាំងប្រទេសកម្ពុជា រួមមាន ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា (០២១៤-២០២២) ព្រឹត្តិការណ៍ Mortorad Angkor Festival ២០១៩ សង្រ្កាន្តពហុកីឡាដ្ឋានមរតកតេជោ ២០២២ អិយូអឹម សង្រ្កាន្ត២០២៣ និងព្រឹត្តិការណ៍ជាច្រើនទៀត៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner