ឯកឧត្តម ហ៊ុន ម៉ានី ៖ ភាពជោគជ័យនៃការដឹកនាំប្រទេស ពីបាតដៃទទេរ មកដល់បច្ចុប្បន្ន គឺកើតចេញពីឆន្ទៈ និងការលះបង់ របស់ថ្នាក់ដឹកនាំជំនាន់មុន

(កំពង់ស្ពឺ)៖ ភាពជោគជ័យនៃការដឹកនាំប្រទេសពីបាតដៃទទេរមកដល់បច្ចុប្បន្ន គឺកើតចេញពីឆន្ទៈ និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ខណៈអ្នកជំនាន់ក្រោយ ចងចាំជានិច្ចនូវគំរូវីរភាពនេះ។ នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខនិវត្តជន នៃមន្ទីរសុខាភិបាល និងមន្ទីរផែនការ ដែលបានរៀបចំឡើង នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណ ២៥០នាក់។

ឯកឧត្តម ហ៊ុន ម៉ានី បាននាំមកនូវការផ្តាំផ្ញើរសួរសុខទុក្ខសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជូនចំពោះលោកអុំ លោកពូ អ្នកមីង នាពេលនេះ ។

ឯកឧត្តម រដ្ឋមន្ត្រី បានរំលឹកនូវវីរភាពរបស់ថ្នាក់ដឹកនាំជំនាន់មុន អតីតយុទ្ធជន ដែលបានធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព មានស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ឯកឧត្តម បានគូសបញ្ជាក់ថា ភាពជោគជ័យនៃការដឹកនាំប្រទេសពីបាតដៃទទេរ រហូតមកដល់បច្ចុប្បន្ន គឺកើតចេញពីឆន្ទៈ និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ។ ជាមួយគ្នានេះ ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវចងចាំជានិច្ចនូវគំរូវីរភាព ការលះបង់ដែលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចជូនជាតិមាតុភូមិ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner