ព្រឹត្តិការណ៍ រត់ពាក់កណ្តាល ម៉ារ៉ាតុង សប្បុរសធម៌ អង្គការ ផ្កាយសមុទ្រ ឆ្នាំ២០២៣ មានអ្នករត់កើនលើសការរំពឹងទុក

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៍ “ISF Superhero Charity Run 2023”ក្រោមការរៀបចំរបស់អង្គការផ្កាយសមុទ្រ ក្រោមកិច្ចសហការណ៍ក្រុមហ៊ុនប៉េងហួត កាលពីថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៣ ក្នុងបុរីប៉េង ហួត បឹង ស្នោ អ្នកចូលរួមរត់ដែលជាជនសប្បុរសធម៍ជាង ១២០០នាក់។

លោក អ៊ុក វីឡា នាយកធនធានមនុស្សរបស់ក្រុមហ៊ុនបុរី ប៉េង ហួត បានមានប្រសាសន៍ថា ការផ្តល់ទីតាំង និងការចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៍ ដែលរៀបចំ ដោយអង្គការផ្កាយសមុទ្រនេះ គឺជាការចូលរួមចែករំលែកនូវក្តីស្រលាញ់ និងការចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៍ជួយដល់សង្គម ។

លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់សប្បុរសធម៍នេះ អង្គការផ្កាយសមុទ្របានរៀបចំជាលើកទី២ហើយ កាលពីរៀនចំលើកទី១រត់នៅកោះដាច់មានអ្នកចូលរួមរត់តែ ៣០០នាក់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់ការរៀបចំលើកទី២ក្នុងបុរីប៉េងហួត បឹងស្នោនៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២៣ មានជនសប្បុរសធម៍ចូលរួមរហូតដល់ជាង ១២០០នាក់ មានចំនួនកើនឡើងជិត ១០០០នាក់ ដែលចំនួននេះ លើសពីការរំពឹងទុករបស់យើង ហើយការចូលរួមពីជនសប្បុរសធម៍យ៉ាងច្រើនកុះករនេះ គឺបានចូលរួមចំណែកផ្គត់ផ្គង់ដល់ការសិក្សារបស់កុមារក្រីក្រជាង ៧០០នាក់នៅអង្គការផ្កាយសមុទ្រ។

លោកបន្ថែមទៀតថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៍ “ISF Superhero Charity Run 2023”ក្រោមការរៀបចំរបស់អង្គការផ្កាយសមុទ្រ ក្រោមកិច្ចសហការណ៍ក្រុមហ៊ុនប៉េងហួត បានបង្កើតឡើងគោលបំណង ដើម្បីប្រមូលថវិកា សប្បុរសធម៌ពីអ្នករត់តាមរយៈការចុះឈ្មោះចូលរួម ទិញជាសម្ភារសិក្សាសម្រាប់ក្មេងៗនៅឆ្នាំសិក្សាថ្មីរបស់ក្មេង ដែលជិតចាប់ផ្តើមមានដូចជា ប៊ិច ខ្មៅដៃ សៀវភៅ និងឧបករណ៍សិក្សាផ្សេងៗ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៍លើកទី២នេះ ថវិកាដែលប្រមូលបានពីអ្នកចូលរួមរត់ ក្រុមហ៊ុនដៃគូសហការ និងប៉េងហួតគ្រុប១ម៉ឺនដុល្លារ សរុបប្រមាណជា ៣ម៉ឺនដុល្លារអាមេរិក ថវិកាទាំងអស់នេះ និងយកទៅប្រើប្រាស់ទិញជាសម្ភារសិក្សាសម្រាប់ក្មេងៗក្រីក្រ ដែលកំពុងសិក្សានៅក្នុងអង្គការផ្កាយសមុទ្រជាង ៧០០នាក់៕

រូបភាព ងីម ឆៃហួត អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner