ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី៣០ ខែតុលា
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៦នាក់ស្រី ១នាក់ រក្សាទុក ដឹកជញ្ជូន ៧ករណី ឃាត់ ១៤នាក់ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៨នាក់ស្រី ១នាក់វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែតុលា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៦៧២,៤៧ក្រាម និង៩កញ្ចប់តូច។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។