ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២០ករណី ថ្ងៃទី២ ខែវិច្ឆិកា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាម របាយ ការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២០ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន ៖ជួញដូរ ១ករណី ឃាត់ ៤នាក់ស្រី ០នាក់ រក្សាទុក ដឹកជញ្ជូន ១៤ករណី ឃាត់ ៣២នាក់ស្រី ៥នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៦នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២ ខែវិច្ឆិកា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ២៦៨,២៣ក្រាម និង២១កញ្ចប់តូច។

កេតាមីន(Ke) ស្មើ ៣,០២ក្រាម។
អុិចស្តាសុី(mdma) ស្មើ ១៩៦,១០ក្រាម។
លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner