អ្នកវិភាគសង្គម៖ សហជីពគួរដើរតួនាទីរក្សាស្ថេរភាពការងារ និង ទាក់ទាញការវិនិយោគ នៅក្នុងស្ថានការសេដ្ឋកិច្ច កំពុងមាន បញ្ហា

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលមិន ច្បាស់ លាស់ ហើយប្រទេសនីមួយៗ កំពុងព្យាយាមរក្សាអ្នកវិនិយោគ អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ កាលពីពេលថ្មីៗនេះ  បានលើកឡើងថាសហជីពនៅកម្ពុជា គួរដើរតួនាទី ចូលរួមចំ ណែក រក្សាស្ថេរភាពការងារ បង្កើនផលិតភាព និងការវិនិយោគ ជៀសជាងចេញរបាយការណ៍វាយប្រហារវិស័យការងារដែលមិនបានចូលរួមថែរក្សាការងារទេ ប៉ុន្តែបែជាបង្កផលវិបាកទៅវិញ។

លោកបណ្ឌិតបានថ្លែងថា៖ ជាពិសេស នៅក្នុងស្ថានការសេដ្ឋកិច្ច កំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់ (សហជីព) ទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែង ដែលអាច ធ្វើឱ្យប៉ះពាល់ ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យ នេះ គឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា ។

ការលើកឡើងដូចនេះ ដោយសារលោកបណ្ឌិត បានមើលឃើញ ថា សហជីពមួយចំនួននៅកម្ពុជា តែងតែធ្វើរបាយការណ៍រិះគន់ពី ស្ថាន ភាពកម្មករនៅកម្ពុជា ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិត ប្រាកដ។

បើតាមលោកបណ្ឌិត សហជីពគួរតែអនុវត្តស្មារតីស្តីពច្បាប់ស្តីពី សហជីពដែលបានចែងឱ្យសហជីពជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពា រ សិទ្ធិ កម្មករ ។

លោកបញ្ជាក់ថា៖ បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយ ឆ្នាំងបាយ ធំហើយ ប៉ះពាល់ការវិនិយោគ ។ ក្នុងលក្ខខណ្ឌនេះ បណ្តាប្រទេសខាងក្រៅ គេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ី គេរត់ទៅបណ្តាប្រទេសទាំងនោះហើយ ពីព្រោះប្រទេសទាំងនោះ គេមានស្ថារភាពលើការគ្រប់គ្រង កម្មករហើយគេមានសុវត្ថិភាពជាង ។

យ៉ាងណាក៏ដោយ បណ្ឌិត យ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរដ្ឋាភិបាល ដែលសុទ្ធតែជាអ្នកការពារប្រយោជន៍ ជូនកម្មករ ដូច គ្នា អាចធ្វើការជាមួយគ្នាបានដោយរលូន និងបង្កើតឱ្យមាន យន្ត ការ ធ្វើការជាមួយគ្នា ជៀសជាងការប្រើវេទិកាផ្សេងៗ ក្នុងការ វាយ ប្រ ហារ គ្នាដែលសុទ្ធតែជះឥទ្ធិពល និងលទ្ធផលមិនល្អដល់វិ ស័យ ការងារ និយាយដាច់ដោយឡែក និងសង្គមជាតិនិយាយ ជារួម ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner