វិញ្ញាសាវាយគូនារីកម្ពុជា រកបានមេដាយមាស១ ពីការប្រកួតកីឡា វាយ សី ជើងឯកយុវជនអាស៊ីអាគ្នេយ៍ឆ្នាំអាយុក្រោម១៥ និង១៧ឆ្នាំ ២០២៣
(ភ្នំពេញ)៖ កីឡាការិនីវាយសីកម្ពុជាវិញ្ញាសាវាយគូរកបានមេដាយ មាសមួយជូនកម្ពុជា មុននេះបន្តិច ពីការប្រកួតកីឡាវាយសីយុវជន ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយយកឈ្នះកីឡាការិនីប្រទេស ទីម័រលេស ក្នុងវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៣។
មេដាយមាសនេះរកបានដោយកីឡាការិនី លឿង ម៉ាលីនិច្ច ចាប់ដៃ ជាមួយកីឡាការិនីសុខ សុម៉ាលីតា យកឈ្នះកីឡាការិនីប្រទេស ទីម័រលេស ក្នុងលទ្ធផល២ទសិតទល់០ ក្នុងពិន្ទុសិតទី១ ២១ទល់៣ និងសិតទី២ ២១ទល់និង៤។

សម្រាប់ការប្រកួតក្នុងជើងឯកយុវជនអាស៊ីអាគ្នេយ៍ព្រឹកនេះ កម្ពុជា នូវមានវិញ្ញសាច្រើនទៀត ដណ្តើមមេដាយមាស ខណៈនេះកម្ពុជា មានមេដាយក្នុងដៃចំនួន៣គ្រឿង ក្នុងនោះមេដាយប្រាក់ពីគ្រឿង ដណ្តើមក្នុងវិញ្ញសាវាយក្រុមចម្រុះអាយុក្រោម១៥ និងអាយុក្រោម ១៧ឆ្នាំ និងមេដាយមាស រកបានលើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ៕







រូបភាព ជាវ ចន្ធូ